នារីម្នាក់គិតខ្លីលេបថ្នាំសម្លាប់ខ្លួនបញ្ចប់ជីវិត

0

ខេត្តរតនគិរី៖ នារីម្នាក់ដាច់ចិត្តបញ្ចប់ជីវិតខ្លួនឯងលេបថ្នាំសម្លាប់ខ្លួនមិនដឹងមូលហេតុ កាលពីវេលាម៉ោង៦នឹង៤៥នាទីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ស្ថិតនៅភូមិដាលឃុំញ៉ាងស្រុកអណ្តូងមាស។
មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អូន ធីតា អាយុ១៩ ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ មូលហេតុជនរងគ្រោះមានជំងឺសរសៃប្រសាទ។
បច្ចុប្បន្នជនរងគ្រោះបានដឹកយកមកសង្រោះបន្ទាន់នៅឯមណ្ឌលសុខភាពស្រុកអណ្តូងមាស ។ដោយ: យក្ខឡោម