ភ្លើងឆេះផ្ទះកំដៅសាច់ដុំក្រុមពន្លត់អគ្គីភ័យខេត្តព្រះសីហនុទាំងព្រឹក

0

ខេត្តព្រះសីហនុ៖ អគ្គីភ័យឆាបឆេះផ្ទះគ្រូបង្រៀន អស់មួួយខ្នងអស់ទាំងស្រុងនិងពីរខ្នងទៀតនៅក្បែរគ្នារងផលប៉ះពាល់បន្តិចបន្ទួចទាំងព្រឹកព្រលឹម បន្ទាប់ពីទទួលដំណឹងនៃគ្រោះអគ្គីភ័យនេះភ្លាម កំលាំងនគរបាលអគ្គីភ័យក៍បានចេញប្រតិបត្តិការជួយសង្គ្រោះពន្លត់ភ្លាមៗដែរ។

តាមការអោយដឹងពីនគរបាលពន្លត់អគ្គីភ័យថា អគ្គីភ័យនេះបានឆាបឆេះនៅម៉ោង ៧,40នាទីព្រឹក បណ្តាលមកពីឆ្លងចរន្តអគ្គីសនី។
ហេតុការណ៍នេះបានបំផ្លាញអស់ផ្ទះមួយខ្នងទាំងស្រុងធ្វើពីថ្មក្រោមឈើលើ និងទ្រព្យសម្បត្តិមួយចំនួនទៀត និងរបួសរលាគភ្លើងបន្តិចបន្តួច កូនម្ចាស់ផ្ទះម្នាក់ ឈ្មោះ សេង ចាន់ពរ័ភេទប្រុស អាយុ២៦ ឆ្នាំ នៅពេលចូលយកឥនវ៉ាន់។
ផ្ទះដែលឆេះនេះមានម្ចាស់ឈ្មោះ ដាង សេង មុខរបរ គ្រូបង្រៀន ចូលនិវត្តន៍ រស់នៅក្រុម១៥ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ នៅចំណុចក្រោយសាលាអនុវិទ្យាល័យសម្តចឳ។

ដោយឡែកផ្ទះពីរខ្នងទៀតនៅជាប់របងគ្នារងផលប៉ះពាល់បន្តិចបន្តួចព្រោះមានការអន្តរាគមន៍ពីរថយន្តសង្គ្រោះបានទាន់ពេលវេលា។
លោក ហ៊ឹម សធារ៉ា នាយរងការិយាល័យពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានអោយដឹងថា៖ ក្នុងប្រតិបត្តិការសង្គ្រោះនេះមានរថយន្តសង្គ្រោះមកពីបីអង្គភាព មាននគរបាល អាវុធហត្ថ កំពង់ផែស្វយ័តក្រុង ដោយប្រើទឹកអស់សរុប៧ឡានទើបរលត់អស់ទាំងស្រុងប្រមានជាកន្លះម៉ោងក្រោយ។

លោក ហ៊ឹម សុធារ៉ា បញ្ជាក់បន្ថែមទៀតថា ក្នុងរយៈ៦ខែគិតចាប់ពីខែធ្នូ២០១៧រហូតមកដល់ដើមខែឧសភានេះ នៅខេត្តព្រះសីហនុមានគ្រោះអគ្គីភ័យបានកើតឡើងចំនួន ករណី និងខូចខាតទ្រព្យសម្បត្តិអស់បជាច្រើនផងដែរ ។
លោកក៍បានផ្តាំផ្ញើដល់ពលរដ្ឋទាំងអស់ដូច្នេះ៖(សូមចាក់ក្លីបលោក ហ៊ឹម សុធារ៉ា)

ជាការកត់សំគាល់ក្រោយហេតុការណ៍នេះ សង្គេតឃើញមានលោកគ្រូអ្នកគ្រូមន្ទីរអប់រំខេត្តព្រះសីហនុ ,ប្រធានមន្ទីរពត៌មាន និងក្រុមការងារកាកបាតក្រហមខេត្តដឹកនាំដោយ ឯឧ សំ សំអាត អមដំណើរដោយមន្ត្រីជាច្រើនរូបទៀតបាននាំយកអំណោយជូនក្រុមគ្រួសាររងគ្រោះចំនួនបីគ្រួសាររងគ្រោះខាងលើនេះផងដែរ៕ ខៀវ សាវ៉ុន