ប្រជុំបូកសរុបលទ្ធផលការងារយោធាប្រចាំខែមេសា និងដាក់ចេញទិសដៅអនុវត្តបន្តខែឧសភាឆ្នាំ២០១៧កងពលតូចអន្តរាគមន៍លេខ៧!

0

សួន លីណា

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ កងពលតូចអន្តរាគមន៍លេខ៧ បានប្រជុំបូក សរុបលទ្ធផល ការងារយោធា ខែមេសា និងដាក់ចេញទិសដៅអនុវត្តបន្ត ខែឧសភា ឆ្នាំ២០១៧ ក្រោមអធិបតី ភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក នាយរងសេនាធិការ

ចម្រុះ និងជា មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ រួមទាំងវត្តមានឯកឧត្តម មេបញ្ជាការ មេបញ្ជាការរង ក្រោមការទទួលស្វាគមន៍ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៧។
លោក វរសេនីយ៍ទោ ចាន់ សារ៉ន នាយការិយាទី៣ កងពលតូចអន្តរាគមន៍លេខ៧ បានបញ្ជាក់អំពីរបាយការណ៍បូកសរុបលទ្ធផល ការងារយោធាប្រចាំខែ មេសា ឆ្នាំ២០១៧ កន្លងមក ទទួលបានលទ្ធផលវិជ្ជមានជាច្រើន ទាំងការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម ការងារ ប្រតិបត្តិការសឹក ការងារពង្រឹងកម្លាំងទ័ព ការងារហ្វឹកហ្វឺន ការងារវិស្វកម្ម ការងារបង្ករបង្កើនផល និងការងារមួយចំនួនទៀត ដោយបាន យកចិត្តទុក្ខដាក់ អនុវត្តន៍យ៉ាងម៉ើងម៉ាត់លើការចាត់តាំង ប្រចាំការ ប្រចាំបញ្ជា ដើម្បីក្តាប់សភាពការណ៍ និងដោះស្រាយបានទាន់ ពេលវេលា រាល់ករណីផ្សេងៗ ដែលកើតឡើងជាយថាហេតុ អនុវត្តន៍បានល្អប្រសើរ នូវទិសដៅការងារ ដែលបានដាក់ចេញ ទាំងនៅទីបញ្ជាការកងពល ក៏ដូចនៅតាមបណ្តាអង្គភាពចំណុះ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក នាយរងសេនាធិការចម្រុះ និងជាបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ ក៍បានជម្រុញបន្ថែម នូវទិសដៅបន្ត ខែឧសភា ឆ្នាំ២០១៧ មេបញ្ជាការ ទាំងអស់នៅតាមបណ្តាអង្គភាព ត្រូវរៀបចំផែនការ ការងារបង្ករបង្កើនផល នៅតាមទីបញ្ជាការ ក៏ដូចជានៅតាមគ្រួសារកងទ័ព អោយបានពី ៥០% ទៅ ១០០% ហើយត្រូវរៀបចំផែនការប្រឡងប្រណាំង ដាំដំណាំយុទ្ធសាស្រ្តអោយបានផុសផុលទៅតាមការគ្រោងទុក្ខ របស់អគ្គមេបញ្ជាការបានដាក់ចេញ និងបន្តចុះជួយបងប្អូនគ្រួសារកងទ័ពដែលពុំមានលទ្ធភាព និងមានជីវភាពទីទាល់ក្រ បន្តយកចិត្តទុកដាក់ដោះស្រាយជូនពួកគាត់់ឲ្យបានទាន់ពេលវេលា ដែលពួកគាត់ ជួបការលំបាកក្នុងការរស់នៅប្រចាំថ្ងៃ។ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ក៏បានដាស់តឿន និងសំណូមពរដល់ ដល់មេបញ្ជាការ តាមបណ្តាកងពល ត្រូវមានការ ប្រុងប្រយ័ត្នខ្ពស់ និងគ្រប់គ្រងឲ្យបានល្អ ចំពោះអាវុធគ្រាប់ ត្រូវធ្វើអនាម័យដុះលាង និងរក្សាទុកក្នុងបន្ទប់អោយបានសមរម្យ និងគ្រប់គ្រងឲ្យបានច្បាស់លាស់ នូវបញ្ជីស្នាម ចំនួនអាវុធ គ្រាប់ បង្ការក្នុងករណីខូចខាត ឬបាត់បង់ណាមួយជាយថាហេតុ។ បន្ទាប់មក ឯកឧត្តម ក៏បានប្រគល់លិខិតផ្លាស់ប្តូរមុខងារ នាយទាហាននៃកងយោធពលខេមរភូមិន្ទ ចំនួន០៧រូបផងដែរ ៕