ដោយ: យក្ខឡោម
ខេត្តរតនគិរី៖ បុរសល្មោភកាមម្នាក់ត្រូវនគរបាលឃាត់ខ្លួនកាលពីវេលាម៉ោង១១នឹង២៨នាទីព្រឹក ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧នៅត្រង់ចំណុច រមណីដ្ឋានបឹងយក្ខឡោម ស្ថិតនៅក្នុងភូមិឡូន សង្កាត់យក្ខឡោម ក្រុងបានលុង។
មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌស្រុកបរកែវ បានសហការជាមួយកម្លាំងប៉ុស្ថ៍នគរបាលរដ្ឋបាលសង្កាត់យក្ខឡោមបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ រចំ ទន់ ភេទប្រុសអាយុ៣០ ឆ្នាំជនជាតិទំពួន បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ ទៅលើជនរងគ្រោះមិនបានសំរេច ជនរងគ្រោះទី១- ឈ្មោះទីង ប្យើង អាយុ ៣០ឆ្នាំជនជាតិច្រាយ ត្រូវជាបងថ្លៃ ជនសង្ស័យ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ២និង២០នាទី យប់រំលងអាធ្រាតលុះនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ២និង០៥នាទី ជនសង្ស័យឈ្មោះ រចំ ទន់ បានប្រើអំពើហិង្សារ លើប្រពន្ធរបស់ខ្លួន ឈ្មោះ សេវ ព្យយ អាយុ ៣០ឆ្នាំជនជាតិច្រាយ បណ្ដាលឲ្យរងបួសជាទម្ងន់។មន្ត្រីដដែលបានបន្តថា រហូតមកដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ២និង៩នាទី យប់រំលងអាធ្រាត ជនសង្ស័យ ឈ្មោះ រចំ ទន់ បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ មិនបានសំរេចម្តងទៀត លើជនរងគ្រោះឈ្មោះ សេវ ញ៉យ ត្រូវជាបងថ្លៃ អាយុ ៤៧ឆ្នាំជនជាតិច្រាយ។ចំណែកជនរងគ្រោះទាំងបីនាក់ខាងលើនេះ មានទីលំនៅសព្វថ្ងៃភូមិជ្រុង ឃុំកក់ ស្រុកបរកែវ ខេត្តរតនគិរី។បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកបកែវដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការទៅតាមនិតិវិធីច្បាប់ ៕