ក្រុមគ្រូពេទ្យយោធភូមិទី៩ កងទ័ពប្រជាជនវៀតណាម ចុះផ្ដល់សេវាព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ

0

ព្រះវិហារៈ គ្រូពេទ្យកងទ័ពប្រជាជនវៀតណាមមកពីយោធភូមិភាគទី៩បានចុះផ្ដល់សេវាព្យាបាលជម្ងឺដោយឥតគិតថ្លៃចំនួន២ភូមិភូមិក្បាលខ្លា និងភូមិ

សំឡាញ ឃុំភ្នំត្បែង១ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧នេះ។ ក្រោមការដឹកនាំក្រុមគ្រូពេទ្យមកព្យាបាលជូនប្រជាពលរដ្ឋនេះ ដោយលោក ឧត្ដមសេនីយ៍ឯក សួន ខាំ ឡរ មេបញ្ជាការងកងទ័ពជើងគោគ និងជាដំណាងដ៍ខ្ពង់ខ្ពស់ លោកនាយឧត្ដមសេនីយ៍ មាស សុភា អគ្គមេបញ្ជារង និងជាមេបញ្ជាការកងទ័ពជើងគោគ មកផ្ដល់សេវាព្យាបាលជម្ងឺតំបន់ដាច់ស្រយាលចំនួន៦០០នាក់។
សូមបញ្ជាក់ថា គ្រូពេទ្យមកពីយោធភូមិភាគទី៩ របស់កងទ័ពប្រជាជនវៀតណាម មានចំនួន៥០នាក់ និងគ្រូពេទ្យកងទ័ពជើងគោគ នៃកងយោធពលខេរភូមិន្ឌកម្ពុជា១០នាក់ផងដែរ។