ពិធីសម្ពោធបើកការដ្ឋានសាងសង់រោងចក្រចម្រាញ់ប្រេងកាត

0

ខេត្តព្រះសីហនុ៖ ពិធីសម្ពោធបើកការដ្ឋានសាងសង់រោងចក្រចម្រាញប្រេងកាត ដែលមានសមត្ថភាពផលិតបាន៥លានតោនក្នុង១ឆ្នាំ របស់ក្រុមហ៊ុន ខេមបូឌា ភេត្រូខេមីខល នៅលើទឹកដីនៃខេត្តព្រះសីហនុ។
ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពមានប្រសាសន៍ថា ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍កម្ពុជាទាមទាអោយមានការប្តេជ្ញាចិត្តទាំងអស់គ្នាពីគ្រប់ផ្នែកពាក់ព័ន្ធទាំងនៅថ្នាក់ជាតិនិងនៅថ្នាក់ក្រោមាតិ។
ឯកឧត្តមមានប្រាសសន៍បញ្ជាក់ថាផលិតផលដែលចេញពីរោងចក្រមាន៣ប្រភេទ៖១.ប្រេងសាំង គុណភាពស្តង់ដារEURO-5 ដែលបច្ចុប្បន្នមិនទាន់មាននៅលើទីផ្សារក្នុងតំបន់នៅឡើយ។២. ប្រេងម៉ាស៊ូត ៣.ហ្គាស។ដំណាក់កាលអនុវត្តគម្រោងវិនិយោគសាងសង់រោងចក្រ ក្រុមហ៊ុនចែកជា២ដំណាក់កាលគឺ៖ដំណាក់កាលទី១ សាងសង់នូូវពេលនេះ ត្រូវបញ្ចប់ក្នុងអំឡុឆ្នាំ២០១៩ ដោយប្រើប្រាស់ទុនវិនិយោគ៦២០លានដុល្លាអាមេរីកហើយមានសមត្ថភាពផលិតបាន២លានតោនក្នុង១ឆ្នាំ សម្រាប់លក់ចែកចាយជាចំម្បងផ្គត់ផ្គង់អោយទីផ្សារក្នុងស្រុក។
ដំណាក់កាលទី២ គ្រោងនឹងចាប់ផ្ដើមសាងសង់នៅឆ្នាំ២០២២ ទុិវិនិយោគ១០០០លានដុល្លាអាមេរីក មានសមត្ថភាពផលិតបាន៣លានតោនក្នុង១ឆ្នាំ សម្រាប់ផ្គត់ផ្គងទីផ្សារក្នុងស្រុក លក់ចេញទៅកាន់ទីផ្សារក្នុងតំបន់និងទីផ្សារអន្តរជាតិទៀតផង។ឯកត្តម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រ ចម្រាញ់ប្រេងកាត នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី៤ខែឧសភាឆ្នាំ២០១៧ ដោយក្រុមហ៊ុន ខេមបូឌា ភេត្រូខេមីខល​។
ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល រួមនិងមន្ត្រីអាជ្ញាធរដែនដីខេត្តព្រះសីហនុនិងតំណាងក្រុមហ៊ុន បានថ្លែងរួមគ្នាផងដែរថាដោយយោងតាមរបាយការណ៍ របស់ក្រសួងរ៉ែនិងថាមពល បានអោយដឹងថាដំណើរការសាងសង់រោងចក្រចម្រាញ់ប្រេងកាត នៅខេត្តព្រះសីហនុ​ក្នុងដណាក់កាលទី១ និងបញ្ចប់នាពាក់កណ្ដាលឆ្នាំ២០១៩ ហើយបន្តដំណាក់កាលទី២ និងចាប់ផ្ដើមសាសង់នៅឆ្នាំ២០២២ជាមួយនិងទុនវិនិយោគ១ពាន់លានដុល្លាបន្ថែមទៀត​ ហើយមានសមត្ថភាពផលិតបាន៣លានតោនក្នុង១ឆ្នាំ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងអន្តរជាតិ។
តែយ៉ាងណាទីតាំងដែលក្រុមហ៊ុនបានសាងសង់រោងចក្រនេះត្រូវបានគេដឹងថាជាតំបន់ជាប់ឆ្នេរសមុទ្រហើយទីនេះដុះពោរពេញដោយព្រៃកោងកាងនិងព្រៃស្មាច់ផងដែរ។ទីនេះក៍ជាកន្លែងដែលប្រជាសហគមន៍នេសាទនៅមូលដ្ឋាននេះរស់អាស្រ័យផលជាលក្ខណៈគ្រួសារតាំងពីដើមរៀងមកដែរ។ពេលនេះទីនេះបានប្រែក្លាយទៅជារោងចក្រផលិតប្រេងរបស់ក្រុមហ៊ុនខណៈពលរដ្ឋខ្លះនិងអង្គការស្រាវជ្រាវការអភិវឌ្ឍសង្គម cnro សំដែងការសោកស្តាយដែរចំពោះការបាត់បង់ធនធានព្រៃកោងកាងដែលត្រូវចាក់ដីលុបចោលគ្រាដែលសាងសង់រោងចក្រនេះជំនួសវិញនៅចំណុចនេះ៕ខៀវ សាវ៉ុន