ពលរដ្ឋសាទរចំពោះ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ ប្រើកណ្តាប់ដៃដែក វាយកម្ទេចសំណង់ខុសច្បាប់សង់លើអូរធម្មជាតិ

0

ខេត្តព្រះសីហនុៈ ដូចអ្វីដែលលោកអភិបាលក្រុងព្រះសីហនុបានសន្យកន្លងមកពាក់ ព័ន្ឋ ទៅនឹងសំណង់មិនរៀបរយ សំណង់អត់ច្បាប់ និង សំណង់

រំលោភលើអូរធម្មជាតិ នារសៀលថ្ងៃទី០៤ឧសភានេះ លោក លីវណ្ណដា អភិបាលរងក្រុងព្រះសីហនុដោយទទួលបានបទបញ្ជា ពី លោក អ៊ី សុខឡេង បានចុះពិនិត្យការវាយកម្ទេចសំណង់លើអូរមួយកន្លែងស្ថិតនៅភូមិ៥ សង្កាត់ លេខ៤ក្រុងព្រះសីហនុ ដែលម្ចាស់សំណង់សុខចិត្តវាយកម្ទេចចោលដោយខ្លួនឯង។

ជុំវិញការ ត្រួតពិនិត្យកាវាយកម្ទេចសំណង់លើ អូរនៅចំនុចទីតាំងខាងលើ លោក លី វណ្ណដា អភិបាលរងក្រុងព្រះសីហនុ បានថ្លែងបញ្ជាក់ថា សណង់ដែលវាយកម្ទេចចោល នាពេលនេះ បានលួចសាងសង់ ដោយពុំមានការអនុញ្ញាត្តិ ។ក្រោយពីបានទទួលពត៏មានលោកបានកោះហៅម្ចាស់សំណង់មកធ្វើការណែនាំអោយបញ្ឈប់សកម្មភាពសាងសង់នឹងត្រូវវាយកម្ទេចចោលដោយខ្លួនឯង ដោយទុកឪសានុវាទមួយសប្តាហ៏ រហូតដល់ថ្ងៃកំណត់ម្ចាស់សំណង់ដោយជាប់រវល់ ពុំបានវាយកម្ទេចតាមការកំណត់ទើបលោកកោះហៅម្ចាស់សំណង់ធ្វើកំណត់ហេតុជាលើកទី២ ទើបនៅល្ងាចថ្ងៃទី៤ឧសភា ម្ចាស់សំណង់បានសម្រេចវាយសំណង់ដោយខ្លួនឯង។

ក្រោយពីមានការវាយកម្ទេចសំណង់លើអូរនេះរួចមក ក្រុមប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ បានសម្តែងការសារទរយ៉ាងខ្លាំងទៅនឹងចំណាត់ការរបស់លោក អ៊ី សុខ ឡេង អភិបាលក្រុងព្រះសីហនុ ដែលលោកហ៊ានសន្យាហ៊ានធ្វើ ខុសពីថ្នាក់ដឹកនាំមួយចំនួនដែលតែងតែសន្យាខ្សល់ សន្យាហើយមិនដែលអនុវត្តន៏។
ស្របពេលគ្នានោះដែរ ក្រុមប្រជាពលរដ្ឋ ក៏បានស្នើយ៉ាងទទួចដល់អាជ្ញាធរពាក់ព័ន្ឋក៏ដូចជាលោក អ៊ីុ សុខឡេង សូមមេត្តាបន្តដោះស្រាយសំណង់មិនរៀបរយ សំណង់អត់ច្បាប់ និង សំណង់រំលោភលើអូរធម្មជាតិដែលមាននៅជាច្រើមកន្លែងដទៃទៀត។

គួររំលឹកថាកន្លងមក ឯឧ យន្ត មីន អភិបាលខេត្តព្រះសីហនុ ក៍ធ្លាប់បានចេញលិខិតបញ្ជាអោយ អភិបាល ក្រុង ស្រុក ទាំង៤ក្នុងខេត្តពិនិត្យឡើងវិញផងដែរចំពោះបញ្ហាសំណង់រំលោភច្បាប់ជាពិសេសសំណង់ដែលសង់រំលោភអូរផ្លូវទឹកនានាដើម្បីធ្វើយ៉ាងណាកុំអោយមានបញ្ហាស្ទះផ្លូវទឹកហូរគ្រាដែលមានភ្លៀងធ្លាក់ម្តងៗ។
ជាការកត់សំគាល់បច្ចុប្បន្ននៅក្រុងព្រះសីហនុអោយតែមានភ្លៀងធ្លាក់ធំបន្តិចគឺតែងបង្ករការជនលិចភ្លាមៗតែម្តង។
បញ្ហានេះគឺបណ្តាលមកពីការរំលោភអូរប្រឡាយទឹកនេះឯង៕