សៀមរាប៖ គ្រោះធម្មជាតិ ដ៏សាហាវ នៅ ស្រុក ចំនួន២ ក្នុង ខេត្តសៀមរាប គឺ ស្រុកសូទ្រនិគម និង ស្រុកពួក បានបណ្ដាល ឱ្យស្លាប់ ស្ត្រី ម្នាក់ ដោយរន្ទះបាញ់ និងរលំផ្ទះប្រជាពលរដ្ឋ១ខ្នងនិងរបើកដំបូលសាលាឆទាន១ខ្នងផងដែរ កាលពីវេលាម៉ោង ប្រមាណជាង២រសៀល នាថ្ងៃទី០៤
ខែឩសភាឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រៃលាន ឃុំពពែលស្រុកសូត្រនិគម
និង ភូមិថ្មី ឃុំកៀនសង្កែរ ស្រុកពួក ខេត្តសៀមរាប។
តាមប្រភពពីសមត្ថកិច្ចនគរបាលខេត្តបានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី៥ខែឧសភាឆ្នាំ២០១៧នេះថា កាលពីវេលាម៉ោងប្រមាណជាង២រសៀលថ្ងៃទី៤ខែឧសភាឆ្នាំ២០១៧ មានធ្លាក់ភ្លៀងលាយឡំខ្យល់កន្ទ្រាក់និងរន្ទះបាញ់ មកលើខេត្តសៀមរាប បណ្តាលឱ្យស្លាប់ ស្ត្រី ម្នាក់ ដោយរន្ទះបាញ់ និងរលំផ្ទះប្រជាពលរដ្ឋ១ខ្នងនិងរបើកដំបូលសាលាឆទាន១ខ្នងផងដែរ។
ប្រភពបានបន្តថា ស្ត្រីជាជនរងគ្រោះដែលស្លាប់ដោយរន្ទះបាញ់នោះមានឈ្មោះ ឡេ លី ភេទស្រី អាយុ៥៣ឆ្នាំមុខរបរកសិករ រស់នៅភូមិថ្មី ឃុំកៀនសង្កែរ ស្រុកពួក ខេត្តសៀមរាប។
មូលហេតុ ជនរងគ្រោះ បានដឹកគោយកទៅចងតាំងពីព្រឹក រហូតដល់រសៀលវេលាម៉ោងជាង២ គាត់បានដើរទៅដឹកគោ បំរ៉ុងមកផ្ទះវិញ ខណពេលនោះមានភ្លៀង លាយឡំខ្យល់កន្ទ្រាក់និងរន្ទះ បាញ់ បណ្តាលឱ្យស្ត្រី រងគ្រោះស្លាប់ភ្លាមៗនៅកណ្តាលវាលស្រែផងដែរ។
បច្ចុប្បន្ន ស្ត្រី ជនរងគ្រោះ ដែលស្លាប់ដោយរន្ទះបាញ់នោះ ត្រូវបានសមត្ថកិច្ចជំនាញបានធ្វើការប្រគល់ ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរួចរាល់ហើយ។ចំណែក ផ្ទះប្រជាពលរដ្ឋ ១ខ្នង ដែលរលំដោយខ្យល់កន្ទ្រាក់ និងរបើកដំបូលសាលាឆទាន១ខ្នង នៅស្រុកសូទ្រនិគម នោះត្រូវបាន អភិបាលស្រុក ដឹកនាំកម្លាំងសមត្ថកិច្ចចុះជួយសាងសង់នៅថ្ងៃស្អែកទី៦ខែឧសភាឆ្នាំ២០១៧ ជូនពួកគាត់និងជូនព្រះសង្ឃវិញផងដែរ៕