អតីតមេទ័ពប្រទេសអេហ្ស៊ីប លោក Abdel Fattah al-Sisi នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៤ បានស្បថចូលកាន់តំណែងជាប្រធានាធិបតីអេហ្ស៊ីប ក្តោបក្តាប់អំណាចខ្ពស់បំផុតនៅក្នុងប្រទេសអេហ្ស៊ីប។ ប្រធានាធិបតីប៉ាឡេស្ទីន លោកម៉ាមូដ អាបាស់ ព្រមទាំងមេដឹកនាំផ្សេងទៀតមកពីតំបន់អាហ្វ្រិក និងឈូងសមុទ្រ ពែក្សក៏បានចូលរួមពិធីអបអរសាទរនេះនៅឯតុលាការធម្មនុញ្ញនៃប្រទេសអេហ្ស៊ីបផងដែរ ។
លោក Abdel Fattah al-Sisi បានឈ្នះនៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែឧសភា ដោយលទ្ធលផលទទួលបាន៩៦.៩ភាគរយ ធ្វើឲ្យលោកឈ្នះដាច់គូប្រជែងរបស់លោកដែលមកពីក្រុមឆ្វេងនិយម គឺមេដឹកនាំ Hamdeen Sabbahi ដែលទទួលបានសំឡេងគាំទ្រតែ៣ភាគរយប៉ុណ្ណោះ។