បុរសវ័យចំណាស់ម្នាក់ដាច់ចិត្តបញ្ចប់ជីវិតខ្លួនឯង រឿងវិបត្តិផ្លូវចិត្ត

0

ខេត្តរតនគិរី៖ បុរសវ័យចំណាស់ម្នាក់ធ្វើអត្តឃាដខ្លួនឯងដោយសារវិបត្តិផ្លូវចិត្តយកក្រមាចងកសម្លាប់ខ្លួននៅនឹងធ្នឹមលើផ្ទះចោលប្រពន្ធនឹងកូនយ៉ាងអណោចអធម៌បំផុត។
ហេតុការណ៍ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនេះបានកើតឡើងកាលពីវេលាម៉ោង៨ ព្រឹកថ្ងៃទី៥ ខែ

ឧសភា ឆ្នាំ២០១៧ លើផ្ទះជនរងគ្រោះ ស្ថិតនៅក្នុងភូមិថារ៉ងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។នគរបាលស្រុកអូរជុំបានឲ្យដឹងថាជនរងគ្រោះឈ្មោះកច វើស ភេទប្រុស អាយុ៥៩ ឆ្នាំជនជាតិគ្រឹង មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ។

នគរបាលដដែលបានបន្តថា មូលហេតុ: ជនរងគ្រោះមានវិបត្តិផ្លូវចិត្តដោយសារខ្លួនងងឹតភ្នែក មើលមិនឃើញព្យាបាលមិនជាសោះ ដាច់ចិត្តបញ្ចប់ជីវិតខ្លួនឯងចោលប្រពន្ធនឹងកូន។

ក្រោយពីជំនាញបានពិនិត្យស្រាវជ្រាវចប់ នេះមិនមែនជាករណីឃាដកម្មនោះទេ សមត្ថកិច្ចក៍បានប្រគល់សព ជូនទៅក្រុមគ្រួសារធ្វេីបុណ្យតាមប្រពៃណី ៕ដោយ: យក្ខឡោម