បន្ទាយមានជ័យ៖ថ្នាក់ដឹកនាំខេត្តសុំអោយមន្ទីការងារត្រូវបង្កើនវគ្គបណ្តុះលើមុខជំនាញដើម្បីជម្រុញការអភិវឌ្ឍន៍ធនធានមនុស្សដែលលើកឡើងទិវាពលកម្មអន្តរជាតិ០១ឧសភាដែលត្រូវបានធ្វើឡើងនៅថ្ងៃទី០៥ខែឧសភាឆ្នាំ២០១៧នៅភោជណីយ៍ស្ទឹងសែនក្រុងសិរីសោភ័ណ។
លោក រស់ សារុំ ប្រធានមន្ទីការងារនិងបណ្តុះបណ្តាលវិជ្ជាជីវះខេត្តបន្ទាយមានជ័យបានមានប្រសាសន៍រាយការថា៖ក្នុងឱកាសខួបអនុស្សាលើកទី១៣១នៃទិវាពលកម្មអន្តរជាតិថ្ងៃទី១ខែឧសភាឆ្នាំ២០១៧កម្មករ និយោជិកចូលរួមចំនួន៣៣៦នាក់ ក្នុងខេត្តបន្ទាយមានជ័យមានសហគ្រាស គ្រឹះស្ថានសរុបចំនួន១៧៧កន្លែង និងមានកម្មករ និយោជិកបានចូលធ្វើការងារសរុបចំនួន១៦.៣៨០នាក់ស្រី៩.៧៩២នាក់។បានបណ្តុះបណ្តាលជំនាញមានសរុបចំនួន១២.០៣៣នាក់ស្រី៧.២៣៧នាក់។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានប្រសាសន៍ថា៖ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣១នៃទិវាពលកម្មអន្តរជាតិ១ឧសភក្រោមប្រធានបទ(ដើម្បីសន្តិភាពការងារមុខរបបនិងអភិវឌ្ឍន៍)។ក្នុងការទាមទារអោយមានការកែលម្អលក្ខខណ្ឌការងារនិងជីវភាពរបស់ប្រជាពលករ ហើយព្រឹត្តិការណ៍នេះបានក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្គអន្តរជាតិជារៀងរហូតមក។
លោកបានបន្តថា៖ការបង្កើនឱកាសការងារសមរម្យ និងមានផលិតភាពការងារខ្ពស់ ការជម្រុញការងារអភិវឌ្ឍន៍ជំនាញនិងធនធានមនុស្ស ការពង្រឹងអភិបាលកិច្ចទីផ្សាការងារ មន្ទីការងារត្រូវបង្កើនវគ្គបណ្តុះលើមុខជំនាញដើម្បីជម្រុញការអភិវឌ្ឍន៍ធនធានមនុស្ស៕