PMបង្ក្រាបរថយន្តកែច្នៃដឹកឈើ៤គ្រឿង នៅស្រុកអូរយ៉ាដាវ

0

ខេត្តរតនគិរី៖ ឈើរាប់សិបកំណាត់ ដឹកតាមរថយន្តកែច្នៃ ទៅក្បែរច្រករបៀងភ្នំក្រហម ត្រូវប៉េអឹមខេត្តនិងប៉េអឹមស្រុកអូរយ៉ាដាវចាប់ បញ្ជូនមកទីបញ្ជាការអាវុធហត្ថស្រុក។

ប្រតិបត្តិការបង្រ្កាបនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី០៥ខែឧសភាឆ្នាំ២០១៧ នៅក្នុងព្រៃក្រុមហ៊ុន៧៤ ចំការកៅស៊ូ ស្រុកអូយ់ាដាវ ខេត្តរតនគិរី ។
ឈើសរុបមាន០៤រថយន្តកែច្នៃ តែមិនអាចដឹងចំនួនម៉ែត្រគូបនៅឡើយទេ។
អាវុធហត្ថស្រុកអូរយ៉ាដាវ កំពុងនាំយកឈើទាំងនោះ មកបញ្ជាការដ្ឋាន ទាំងលំបាក ពីព្រោះផ្លូវពិបាកធ្វើដំណើរ។

លោក សុខ មីន មេបញ្ជាការអាវុធស្រុកអូរយ៉ាដាវបានដឹងថា ការបង្រ្កាបនេះ គឺក្រោមបញ្ជាពីមេបញ្ជាការអាវុធហត្ថខេត្ត គឺលោកឧត្តមសេនីយត្រី គឹម រស្មី ។

លោកថា អនុវត្តតាមបញ្ជាយ៉ាងមឺុងម៉ាត់ កម្លាំងយើងខ្ញុំតែងតែទប់ស្កាត់ នូវរាល់បទល្មើសផ្សេងៗ ជាពិសេសបទល្មើសព្រៃឈើនេះតែម្តង។
លោកបន្តទៀតថា វត្ថុតាងយើងនឹងយកទៅទីបញ្ជាការដ្ឋានកងរាជអាវុធខេត្ត។

មានលេចឮព័ត៌មានថា មេប៉ុស្តិ៍ភ្នំក្រហម ជាអ្នកបើកដៃអោយមានបទល្មើសចូលទៅប្រទេសវៀតណាម គឺចេញតាមច្រករបៀងភ្នំក្រហមនេះតែម្តង។

ជុំវិញការចោទប្រកាន់ខាងលើនេះ លោកយ៉ាត មេប៉ុស្ថ៍ភ្នំក្រហម អ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺបានទេ។
គេរង់ចាំមើលក្រោយមានការចាប់ខាងលើងនេាះ នឹងអាចកើតមានបទល្មើសតទៅទៀតដែរឬទេ ?៕ដោយ: យក្ខឡោម