ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី៥ខែឧសភាឆ្នាំ២០១៧ បានប្រារព្ធខួបលើកទី១០ នៃទិវាអតីតៈយុទ្ធជនកម្ពុជា២១មិថុនាឆ្នាំ២០១៧ ក្រោមអធិបតីភាពឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានកិត្តិយសសមាគមអតីតៈយុទ្ធជនកម្ពុជាខេត្ត និងមានការចូលរួមពីបងប្អូនជាអតីតៈយុទ្ធជនចំនួន៤៧៤នាក់ មកពីក្រុងស្រុក
ទាំង៤នៃខេត្តព្រះសីហនុ។លោក សម សភា ប្រធានមន្ទីរសង្គមកិច្ចអតីតៈយុទ្ធជននិងយុវនីតិសម្បទាខេត្តព្រះសីហនុ បានធ្វើរបាយការណ៍បញ្ជាក់ថា៖ខេត្តព្រះសីហនុ មានអតីតៈយុទ្ធជនសរុបចំនួន១០៦៩នាក់ និងមានអ្នកនៅក្នុងបន្ទុកចំនួន១៩៥១នាក់ ចំណាយថវិកាសរុបប្រចាំខែចំនួន ៣៦១.២១៨,៦៧៧រៀល។ប្រាក់គោលនយោបាយចំពោះអតីតៈយុទ្ធជនម្នាក់ៗ ត្រូវបានកែសម្រួលជាបន្តបន្ទាប់ ស្របតាមការតម្លើងប្រាក់បៀវត្សន៍មន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធ។នៅដើមឆ្នាំ២០១៧នេះ គីតត្រឹមត្រីមាសទី១ អតីតៈយុទ្ធជនគ្រប់ប្រភេទបានធ្វើបច្ចុប្បន្នភាពរួច ដើម្បីបើកប្រាក់របបសន្តិសុខសង្គម ចំនួន៩៦៩នាក់កំពុងបើកនៅតាមធនាគារ។ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញឡើងអានសាលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជា្រធានសមាគមអតីតៈយុទ្ធជនកម្ពុជា ក្នុងឱកាសខួបលើកទី១០ទិវាអតីតៈយុទ្ធជនកម្ពុជា១មិថុនាឆ្នាំ២០១៧គឺជាទិវាប្រវត្តិសាស្ត្រប្រកបដោយមោទនភាពបំផុតដែលបងប្អូបអតីតៈយុទ្ធជន និងប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ប្រារព្វខួបលើកទី១០
ទិវាអតីតៈយុទ្ធជនកម្ពុជាដើម្បីរំលិកដល់គំរូវីរៈភាពដ៍មោះមុតនិងគុណបំណាច់ដ៍ធំធេងរបស់យុទ្ធជនយុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ដែលបានធ្វើពលីកម្មយ៉ាងអង់អាចក្លាហាន បូជា សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហា។
នៅក្នុងសាលិខិតក៍បានបញ្ជាក់ផងដែរថា សង្គ្រាមនិងរបបប្រល័យពូជសាសន៍ ប៉ុលពត បានបំផ្លាញសង្គមជាតិខ្ទេចខរ្ទីដល់ឬសគល់បន្សល់ទុកនៅ អតីតៈយុទ្ធជន ជនពិការ
និងជនបាត់បង់សមត្ថភាពការងារ ព្រមទាំងគ្រួសារយុទ្ធជនពលី មរណៈជាច្រើន។ ចាប់តាំងពីក្រោយថ្ងៃ៧មករា១៩៧៩ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តគោលនយោបាយនានាសំដៅលើកកម្ពស់សុខុមាលភាពនិងជីវភាពរស់នៅរបស់បងប្អូនអតីតៈយុទ្ធជនអោយបានល្អប្រសើរជាបន្តបន្ទាប់។គ្រានោះដែរអតីតៈយុទ្ធជនយុទ្ធនារីដែលបានអញ្ជើញចូលរួមទាំងអស់ត្រូវបានផ្តល់អំណោយជាថវិកាក្នុងម្នាក់ៗចំនួន៥០០០០៛ផងដែរ៕