ប៉ូលិស២នាក់ និងពលរដ្ឋម្នាក់ស្លាប់ ក្នុងការវាយប្រហារសំដៅទៅលើក្រុម ប៉ូលិសនៅទីក្រុង ឡាស់វីហ្គាស កាលពី ថ្ងៃទី៨ ខែមិថុនា ហើយខ្មាន់កាំភ្លើងពីរ នាក់ក៏បានធ្វើអត្ដឃាតក្រោយការបាញ់ ប្រហារនោះផងដែរ ។ ខ្មាន់កាំភ្លើងម្នាក់បានឱ្យដឹងថា បាន ស្រែកខ្លាំងៗមុនពេលធ្វើអត្ដឃាតថា នេះជាការចាប់ផ្ដើមធ្វើបដិវត្ដន៍ ប៉ុណ្ណោះ។ ប៉ូលិសក្នុងទីក្រុងឡាស់វីហ្គាស បានឱ្យដឹងថា ខ្មាន់កាំភ្លើង២នាក់ ប្រុស ម្នាក់ ស្រីម្នាក់បានសម្រុកចូលទៅកាន់ ទីស្នាក់ការប៉ូលិសបាញ់ប្រហារតែម្ដង ។
ប៉ូលិសម្នាក់ត្រូវគ្រាប់កាំភ្លើងស្លាប់នឹង កន្លែង ហើយម្នាក់ទៀតស្លាប់នៅមន្ទីរ ពេទ្យ ។ ប៉ូលិសក៏បានប្រកាសអត្ដ សញ្ញាណជនដៃដល់ឈ្មោះ Alyn Bech អាយុ៤១ឆ្នាំ និងឈ្មោះ Igor Soldo អាយុ ៣២ឆ្នាំ ។ ក្រោយបាញ់ប្រហារប៉ូលិស ខ្មាន់កាំភ្លើង២នាក់ក៏បានរត់ចូលទៅកាន់ ចំណតរថយន្ដ ហើយប៉ះទង្គិចជាមួយ ពលរដ្ឋម្នាក់នៅទីនោះដែលមានកាំភ្លើង បណ្ដាលឱ្យពលរដ្ឋម្នាក់នោះបាត់បង់ ជីវិតតែម្ដង ។
នៅក្នុងព្រឹត្ដិការណ៍មួយផ្សេងទៀត កើតឡើងនៅលើទឹកដីអាមេរិកនោះដែរ យន្ដហោះចម្បាំងអាមេរិកមួយគ្រឿង បានហោះហើរស្ទាក់យន្ដហោះមួយគ្រឿង ដែលហោះហើរនៅលើដែនអាកាសទី ក្រុងវ៉ាស៊ីនតោនដោយគ្មានការ អនុញ្ញាត ។ យន្ដហោះឯកជនធុនតូចបានចូលក្នុង ដែនអាកាសទីក្រុងវ៉ាស៊ីនតោនដោយ គ្មានច្បាប់ ត្រូវបានកម្លាំងការពារដែន អាកាសបញ្ជូនយន្ដហោះចម្បាំង F-16 ពីរគ្រឿងទៅស្ទាក់ ហើយបញ្ជាឱ្យចុះចត នៅអាកាសយានដ្ឋាននៅក្បែរនោះ ។
តំណាងទីបញ្ជាការ ការពារអាមេរិកខាង ជើង លោក Chuch Marsh បានឱ្យដឹង ថា ក្រោយពេលមានយន្ដហោះចម្លែក ហោះចូលដែនអាកាសដោយគ្មានច្បាប់ កម្លាំងសន្ដិសុខ ក៏បានប្រកាសពលរដ្ឋ ដែលនៅទីតាំងសំខាន់ៗភៀសខ្លួនទៅ កាន់តំបន់សុវត្ថិភាពដោយខ្លាចមាន ហេតុការណ៍អាក្រក់កើតឡើងដូចនៅថ្ងៃ ទី១១ ខែកញ្ញា ឆ្នាំ២០០១ ។
តាមរបាយការណ៍ស្រាវជ្រាវមួយ បានឱ្យដឹងថា យន្ដហោះធុនតូចខាងលើ ហោះហើរចេញពីរដ្ឋម៉ាសាឈូសេត ហើយវង្វេងចូលក្នុងដែនអាកាសក្រុង ញូវយ៉កដោយចៃដន្យតែប៉ុណ្ណោះ។ ក្រោយ ពេលបញ្ជាចុះចត ក្រុមសន្ដិសុខអាមេរិក ក៏បានឃាត់ខ្លួនសួរនាំពីហេតុផលដែល ហោះហើរចូលដែនអាកាសនោះ ។