ខេត្តរតនគីរី៖ រថយន្តបាឡែនពណ៌ស១គ្រឿងអត់ស្លាកលេខដឹកឈើប្រណិតពេញចេញពីក្រុងបានលុងឆ្ពោះទៅកាន់ប្រទេសវៀតណាមតាមដងផ្លូវ
ជាតិលេខ៧៨ តាមច្រកទ្វាអន្តរជាតិអូរយ៉ាដាវទាំងថ្ងៃយ៉ាងអាណាធិប្បតេយ្យ។ រថយន្ត១គ្រឿងនេះបើកបរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនបានជ្រុលចង្កូតទៅបុកម៉ូតូជនជាតិភាគរងរបួសធ្ងន់ ហើយមិនគិតពីសុវត្តិភាពប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវឡើយ។
កាលពីថ្ងៃទី៦ ឧសភា ឆ្នាំ២០១៧ វេលាម៉ោង៣នឹង៣០នាទីរសៀលនៅត្រង់ចំណុចភូមិសោមកានិញ ឃុំសោមធំ ស្រុកអូរយ៉ាដាវ។
ប្រជាពលរដ្ឋមានកាខឹងសំបាយ៉ាងខ្លាំងចំពោះអ្នកបើកឡានដឹកឈើទាំងអស់នោះថាបើកឡានអីលឿនៗម្លេះ ហើយគាត់ថាពុំដែលបានយុត្តិធម៌សំរាប់ពួកគាត់ទេ លើកនេះពួកគាត់សុំឲ្យមានយុត្តិធម៌សំរាប់ពួកគាត់ផង។
ឡានដឹកឈើចេញតាមច្រកទ្វារអូរយ៉ាដាវជាច្រើនគ្រឿងក្នុងមួយគ្រឿងៗដឹកជាច្រើនជើង ដោយឡែកលោកអ៉ី ចំរើន ប្រធានប៉ុស្ថ៍នគបាលអន្តោរប្រវេសច្រកទ្វាអូរយ៉ាដាវ មិនអាចសុំការបំភ្លឺបានទេ។
ចំណែកកូនចៅមើលអត់ឃើញអត់ទប់ស្កាត់នឹងង្ក្រាបបែរនាំគ្នាមករករឿងអ្នកកាសែតទៅវិញហើយឆ្លើយថាឯណាឡានដឹកឈើ? មើលមេចឃើញបើអត់ត្រួតពិនិត្យផងនោះ ឡានដឹកឈើមកដល់មានកូនចៅចាំបើកបារាស់ឲ្យចេញ ខ្លាចអ្នកកាសែតមកទាន់ ៕ដោយ: យក្ខឡោម