ដោយ សួន លីណា
ព្រះវិហារ៖ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ និងជាសមាជិកអចិន្ត្រៃ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងជា
ប្រធានគណបក្សខេត្ត បានអញ្ជើញចុះសាកសួរសុខទុក្ខដល់បងប្អូនគ្រួសារកងទ័ពចំនួន៥០០គ្រួសារមកពីភូមិចំនួន០៣ គឺភូមិពាក់ស្បែក ភូមិតំណាក់កណ្តោល និងភូមិត្រពាំងសង្កែខាងលិច ស្ថិតក្នុងឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ពិធីនេះបានប្រារព្ធធ្វើឡើង នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អស់លោកប្រធាន អនុប្រធាន និងអស់លោក លោកស្រីសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជា សរុប៨០០នាក់ ។
ឯកឧត្តម ស្រី ឌឹក ប្រធានក្រុមការងារ ចុះជួយស្រុកជាំក្សាន្តមានប្រសាសន៍ថា ចាំតាំងពីថ្ងៃបង្កើតកងពលធំអន្តរាគមន៍លេខ៣ ដោយមានរចនាសម្ព័ន្ឋ០១ ទីបញ្ជាការកងពលធំ និង០៣កងពលតូចចំណុះ ឯកឧត្តមបន្តថា រហូតមកដល់ពេលនេះកងពលធំទាំងមូល បានបង្កើតភូមិគ្រួសាកងទ័ពបានចំនួន១៩ភូមិ មានគ្រួសារសរុបចំនួន៤៤៧៤គ្រួសារ ដោយឡែកសម្រាប់ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ មានភូមិចំនួន០៣ គឺភូមិពាក់ស្បែក ភូមិតំណាក់កណ្តោល និងភូមិត្រពាំងសង្កែខាងលិច មានគ្រួសារកងទ័ពរស់នៅចំនួន៨០៣គ្រួសារ ស្មើនិង២៣៩៦នាក់ អាយុចាប់ពី១៨ឆ្នាំឡើងមានចំនួន១៩៨៩នាក់ ។
ឈ្លាតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងជាប្រធានគណបក្សខេត្ត បានជួយឧបត្ថម្ភស្រូវពូជល្អចំនួន ២តោន ជូនដល់ទីបញ្ជាការកងពលធំ និងសន្យាជួយផ្តល់ពូជដំណាំយុទ្ឋសាស្ត្រជូនដល់គ្រួសារទ័ពបន្តទៀត។ មិនតែប៉ុណ្ណុះឯកឧត្តមក៍បានជួយឧបត្ថម្ភថវិកាចំនួន ២លានរៀល ជូនដល់ក្រុមកីឡាករបាល់ទះ ចំណុះទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ដែលកំពុងធ្វើការប្រកួត ដណ្តើមពានរង្វាន់ស្រាបៀរលីអូ លើកទី៦ ឆ្នាំ២០១៧ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ដែលមានក្រុមកីឡាករចំនួន ០៤ ប្រទេសចូលរួមប្រកួត គឺប្រទេសកម្ពុជា ប្រទេសវៀតណាម ប្រទេសអាវ និងប្រទេសថៃ ដោយចាប់ផ្តើមការប្រកួត ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ ។
ឯកឧត្តម មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ និងជាសមាជិកអចិន្ត្រៃ គណៈកម្មាធិការកណ្តាល មានប្រសាសន៍បញ្ជាក់ថា ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា បានធ្វើឲ្យវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ មានការរីកចម្រើនយ៉ាងឆាប់រហ័ស ដែលខុសពីរបបខ្មែរក្រហម ត្រូវលុបបំបាត់ និងបំបិទសិទ្ធិសេរីភាពគ្រប់បែបយ៉ាង។ ឯកឧត្តម ក៍បានធ្វើការអំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតអោយបានគ្រប់ៗគ្នា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ដើម្បីជ្រើសរើសមេដឹកនាំក្នុងការអភិវឌ្ឍន៍ឃុំ-សង្កាត់ យើងឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ៕