ខេត្តព្រះសីហនុ៖ លោក វិជ្ជៈបណ្ឌិត សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុបានអោយដឹងថានៅថ្ងៃអាទិត្យទី៧ឧសភា២០១៧នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តខេត្តព្រះសីហនុ ចំនួន៤០នាក់ចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋឃុំបឹងតាព្រហ្ម ស្រុក
ព្រៃនប់ ខេត្តព្រះសីហនុដោយដាក់ទីតាំង នៅបរិវេណ សាលាបឋសិក្សាបឹងតាព្រហ្មស្ថិតក្នុងភូមិបឹងតាព្រហ្ម ឃុំបឹងតាព្រហ្ម។
គោលបំណងសំខាន់នៃបេសកកម្មនេះសំខាន់គឺដើម្បីជួយសំរួលមួយកំរិតថែមទៀត ដល់់ពលរដ្ឋយើងនៅតាមមូលដ្ឋានជាពិសេសពលរដ្ឋក្រីក្រ។
នៅថ្ងៃនេះក្រុមគ្រូពេទ្យពិនិត្យនិងព្យាបាលជូនពលរដ្ឋបានចំនួន២៤១នាក់។
លោក វិជ្ជៈបណ្ឌិត សេង ណុង បានបញ្ជាក់ថា ចំពោះឱសថនិងសម្ភារដែលយកទៅប្រើប្រាស់ក្នុងបេសកកម្មមនុស្សធម៌នេះ ក្រុមការងារបានទទួលការឧបត្ថម្ភពីសប្បុរសជននិងបានមកពីឱសថស្ថាននានាក្នុងខេត្ត។
គួររំលឹកផងដែរថាសកម្មភាពចុះជួយពិនិត្យព្យាបាលជូនពលរដ្ឋតាមមូលដ្ឋានដោយមិនគិតថ្លៃពីសំណាក់ក្រុមគ្រូពេទ្យស្មគ្រ័ចិត្តខេត្តព្រះសីហនុនេះមិនមែនជាលើកទីមួយទេ។ កន្លងមកក្រុមគ្រូពេទ្យក៍ធ្លាប់បានចុះធ្វើសកម្មភាពនេះនៅទៅទីតាំងមួយចំនួនហើយដែរ។
បើតាមលោកវិជ្ជៈបណ្ឌិត សេង ណុង បានអោយដឹងទៀតថា ក្រុមការងារគ្រូពេទ្យស្មគ្រ័ចិត្តខេត្តនឹងបន្តសកម្មភាពនេះនៅទីតាំងដទៃដែរនៅពេលណាមានតម្រូវការចាំបាច់៕