លោកជំទាវបាន ស្រីមុំ​ អ្នកតំណាងរាស្ត្រ​គណបក្សប្រជាជន​កម្ពុជា បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ដពិនិត្យសុខភាពប្រជាជាពលរដ្ឋតំបន់ដាច់ស្រយ៉ាលដោយមិនគិតប្រាក់

0

ប៉ៃលិ៖ នៅថ្ងៃទី០៦ខែឧសភាឆ្នាំ២០១៧ លោកជំទាវ​ បាន ស្រីមុំ អ្នក​តំណាងរាស្ត្រ​គណបក្សប្រជា​ជន​កម្ពុជាមណ្ឌលប៉ៃលិន រួមជាមួយ​ឯកឧត្តម អីុ ឈាន ប្រធានក្រុមការងារគណបក្សប្រជាជន ចុះ​ជួយខេត្តប៉ៃលិន ​បានដឹកនាំក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត ចុះពិនិត្យ ពិគ្រោះ​ និងព្យាបាល​ដោយមិនគិតប្រាក់ ជូនពុកម៉ែបង​ប្អូនប្រជាពលរដ្ឋទូទាំងឃុំស្ទឹង​ត្រង់និងភូមិមួយចំនួនព្រំប្រទល់ជាប់ឃុំស្ទឹងត្រង់ ស្រុក​សាលាក្រៅ ខេត្តប៉ៃលិន ។

ការពិនិត្យ​ ពិគ្រោះ​ និងព្យាបាលនេះ មានទាំងអេកូ​កូល័រសម្រាប់ពិនិត្យផ្ទៃពោះ និងជំងឺផ្សេងៗ​ទាក់ទងនឹងតម្រងនោម ផ្លោកនោម ផងដែរ ក្រៅពីនោះការពិនិត្យ​និងព្យាបាលមិន​ប្រកាន់​វ័យ ឋាន: និន្នាការ​នយោបាយ​អ្វីឡើយ អោយតែពុកម៉ែបងប្អូន​មានបញ្ហាសុខភាព។
ក្រៅពីការពិគ្រោះ ពិនិត្យ និងព្យាបាលជំងឺហើយ លោកជំទាវ​ ក៏បានរៀប​ចំអាហារនំបញ្ចុកសម្លរប្រសើនិងសម្លរការីនំប័ុង ជូនពុកម៉ែ​បងប្អូនពិសារផងដែរ ។

ជាលើកទី៣ហើយដែលក្រុមគ្រូពេទ្យរបស់លោកជំទាវបាន ស្រីមុំមកពិនិត្យព្យាបាលនៅឃុំស្ទឹងត្រង់នេះ លើកទីមួយនៅវត្តព្រៃសន្ទះ មានប្រជាពលរដ្ឋចាស់ក្មេង៦០១នាក់ លើកទីពីរនៅអូរ៧៥កូនដំរីមានប្រជាពលរដ្ឋចាស់ក្មេង៥៧២នាក់ លើកទីបីនេះនៅភូមអូរដូនតាក្រោមប្រជាពលរដ្ឋចាស់ក្មេងសរុប៧៥០នាក់ទទួលបានការពិនិត្យព្យាបាលដោយមិនគិតប្រាក់ឡើយ ។