កំពង់ធំ៖ នៅវេលាម៉ោង០៥,០០នាទីល្ងាចថ្ងៃទី០៨ខែឧសភា ឆ្នាំ២០១៧នៅភូមិកំពង់ឈេីទាល ឃុំសំបូរ ស្រុកប្រាសាទសំបូរ មានករណីរន្ទះបាញ់មួយ ដែលបណ្តាលឲ្យស្លាប់កូន០១និងរបួសម្ដាយម្នាក់ទៀតនៅកណ្ដាលវាលស្រែខណៈកំពង់នាំកូនព្រោះស្រូវពេលមេឃកំពង់ភ្លៀងខ្លាំង។
បើយោងតាមប្រភពព័ត៏មានពីបងប្រុសម្នាក់ដែលនៅជិតកន្លែងកើតហេតុបានប្រាប់អ្នកយកព័ត៏មានខេមរាយើងថាមូលហេតុដែលបណ្ដាលឲ្យគ្រោះថ្នាក់ដោយសារន្ទះបាញ់បែបនេះគឺមកពីពូកគាត់ឃើញមេឃភ្លៀងនិងមានរន្ទះផងនោះមិនគិតនាំគ្នារកកន្លែកជ្រកសិនទេបែបគិតតែនាំគ្នាខំព្រោះស្រូវទាំងកណ្ដាលភៀង ហើយលោកក៏បានបន្តរទៀតថាពេលភ្លៀងម្ដងៗរូបលោកខ្លាចខ្លាំងណាស់ព្រោះថាខ្យល់និងរន្ទះឆ្នាំនេះដូចជាកាចខ្លាំងណាស់។