ប្រធានាធិបតីថ្មីអ៊ុយក្រែនលោក Petro poroshenko បានប្រកាសថា សង្គ្រាមសម្លាប់មនុស្សនៅភាក ខាងកើតអ៊ុយក្រែននឹងត្រូវបញ្ចប់នៅ សបា្ដហ៍នេះ ។
លោក Petroporoshenko បានប្រកាស ថា “យើងត្រូវបញ្ចប់ស្នូរកាំភ្លើងនៅក្នុង សបា្ដហ៍នេះ ចំពោះខ្ញុំមួយថ្ងៃដែលពល រដ្ឋបាត់បង់ជីវិត គឺអ៊ុយក្រែនត្រូវតែសង តម្លៃទាំងនោះ គឺជារឿងមួយដែលខ្ញុំមិន អាចទទួលយកបានឡើយ ”។
ប្រធានាធិបតីអ៊ុយក្រែនបញ្ជាក់ទៀត ថា ការស្លាប់រស់របស់ប្រទេសជាតិ គឺ ធ្វើយ៉ាងណាដើម្បីរក្សាសន្ដិសុខ ស្ថិរភាព តាមបណ្ដោយព្រំដែន ធានាសុវត្ថិភាព ជូនពលរដ្ឋអ៊ុយក្រែន ។
ការប្រកាសរបស់លោក Petro poroshenko ធ្វើឡើងក្រោយពេលជួប ពិភាក្សាជាមួយអង្គការសហប្រតិបត្ដិការ និងសហការជាមួយអ៊ីរ៉ុប OSCE និង រដ្ឋទូតរុស្ស៊ី ប្រចាំនៅទីក្រុងកៀវ ។ ប្រធា នាធិបតីអ៊ុយក្រែន ស្នើឱ្យមានកិច្ចពិភាក្សា ត្រីភាគីដើម្បីបញ្ចប់អំពើហិង្សានៅទីនោះ។
ក្នុងពេលជាមួយគ្នានេះ អំពើហិង្សា ការវាយប្រហារនៅតែបន្ដកើនឡើងឥត ឈប់ឈរនៅភាគខាងកើតអ៊ុយក្រែន ហើយក្រុមប្រឆាំងនៅតែគ្រប់គ្រងអគារ រដ្ឋាភិបាលសំខាន់ៗនៅទីនោះដដែល ។
ទាហានក្រុមប្រឆាំងបានប្រកាសថា ពួក គេនឹងមិនចុះចាញ់ទាហានរដ្ឋាភិបាល នោះឡើយ ដោយតស៊ូដល់ទីបញ្ចប់រហូត ដល់បានសម្រេចគោលដៅរបស់ខ្លួន ។
ក្នុងពេលនេះដែរ ប្រព័ន្ធផ្សព្វផ្សាយ នានារបស់រុស្ស៊ីបានចោទប្រកាន់កម្លាំង ទាហានអ៊ុយក្រែន ប្រើប្រាស់កាំជ្រួច មីស៊ីលកាំភ្លើងធំវាយប្រហារ ចូលទៅ ជាយក្រុងស្លាវីយាន បណ្ដាលឱ្យមានអ្នក ស្លាប់និងរងរបួសជាច្រើន ។
ក្រុមអ្នកវិភាគជឿជាក់ថា សង្គ្រាម នៅភាគខាងកើតប្រទេសអ៊ុយក្រែនប្រាកដ ជាមិនអាចឈានដល់ទីបញ្ចប់នោះឡើយ ដោយក្រុមប្រឆាំងប្ដេជ្ញាហើយទទួលបាន ការគាំទ្រពីរដ្ឋាភិបាលរុស្ស៊ីទៀតផង ។ នៅពេលនេះដែរ កម្លាំងទាហានប្រឆាំង អ៊ុយក្រែន ប្រកាសថាបានគ្រប់គ្រងខ្សែ បន្ទាត់ព្រំដែនជាប់ប្រទេសរុស្ស៊ីជាការ បង្កលក្ខណងាយស្រួលបំផុតសម្រាប់ដឹក ជញ្ជូនសព្វាវុធពីប្រទេសរុស្ស៊ីចូលទៅ កាន់ភាគខាងកើត វាយប្រហារទៅលើ ទាហានរដ្ឋាភិបាល ។
មួយវិញទៀត រុស្ស៊ី មិនចង់ឱ្យបាត់បង់តំបន់ភាគខាងកើត នោះឡើយ ខណៈតំបន់ទាំងនោះជិតធ្លាក់ មកលើដៃរុស្ស៊ី ដូចជាតំបន់ស្វយ័ត គ្រមៀ ។ ដូច្នេះរុស្ស៊ីប្រាកដជាលួចគាំទ្រ ជាសម្ងាត់ដល់ពលរដ្ឋក្នុងទឹកដីអ៊ុយក្រែន ប្រឆាំងរដ្ឋាភិបាលរបស់ខ្លួនដើម្បីផល ប្រយោជន៍រុស្ស៊ី ។