VDEO​ទូរស័ព្ទ​ហៅ​ប៉ូលិស​មិន​ពេល​វាយ ប្រហារ​គ្រាប់បែក​នៅ​ភោជនីយដ្ឋាន​ ​ប៉ូលិស​២​នាក់​រងរបួស​ជា​ទម្ងន់​

0

ដោយ សារ​ការវាយប្រហារ​គ្រាប់បែក​នៅក្នុង ភោជនីយដ្ឋាន​កាលពី​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៤ ។ មន្ដ្រី​ទទួលខុស​ត្រូវបាន បញ្ជាក់ថា ទាំងនោះ​អាចជា​សកម្មភាព សងសឹក​គ្នា​ទៅវិញទៅមក ។​ ​បណ្ដាញ​ទូរទស្សន៍​ជាតិចិន​បាន​ផ្សព្វ ផ្សាយ​ថា ហេតុការណ៍​ផ្ទុះ​កើតឡើង​នៅ វេលា​ម៉ោង​៩​និង​៣៩​នាទី ថ្ងៃទី​៨ ខែ មិថុនា ហើយ​ជនល្មើស​បាន​ទូរស័ព្ទ​ប្រាប់ ប៉ូលិស មុនពេល​ការវាយប្រហារ​នោះ កើតឡើង ។ ​លោក Sheng Wei មន្ដ្រី​ប៉ូលីស​នៅ ក្នុង​តំបន់​បានឱ្យដឹងថា នៅ​ថ្ងៃកើតហេតុ ជនល្មើស​បាន​ទូរស័ព្ទ​ប្រាប់​ប៉ូលិស​ដោយ បញ្ជាក់ថា ភោ​ជនី​ដ្ឋា​ន​នេះ​នឹងរង​ការ បំផ្ទុះ​គ្រាប់បែក​ក្នុង​រយៈពេល​៥​នាទី ខាងមុខ ។

ប៉ូលិស​នៅក្នុង​ខេត្ដ Heilong jiang ក៏បាន​ធ្វើដំណើរ​ទៅកាន់​ភោជនីយ ដ្ឋា​ន​នោះ​ភ្លាមៗ​ដើម្បី​ជម្លៀស​ពលរដ្ឋ ក៏ ដូចជា​អ្នក​ដែល​ចូលក្នុង​ភោជនីយដ្ឋាន នោះ​ទទួលទាន​អាហារ ។ ​

នៅពេលដែល​កម្លាំង​ប៉ូលិស​កំពុងតែ ជម្លៀស​ពលរដ្ឋ គ្រាប់បែក​ក៏បាន​ផ្ទុះ ឡើង​បណ្ដាលឱ្យ​ប៉ូលិស​២​នាក់​រងរបួស ជា​ទម្ងន់​ផងដែរ ។ មន្ដ្រី​ទទួលខុសត្រូវ បាន​និយាយថា ការវាយប្រហារ​នោះ​ជា កា​រសក​សឹក​គ្នា​តែប៉ុណ្ណោះ ។