កាលពីព្រឹកថ្ងៃទី៩ មថុិនា កម្លាំង ទាហានប៉ាគីស្ថានបានប្រកាសបញ្ចប់ យុទ្ធនាការវាយប្រហារដណ្ដើមអាកាស យានដ្ឋាន Jinnah នៅទីក្រុង ការាជី ដែលជាអាកាសយានដ្ឋានមមាញឹកនៅ ទីនេះ ពីក្រុមខ្មាន់កាំភ្លើងក្រោយពេលប៉ះ ទង្គិចគ្នា រយៈពេលជាង៦ម៉ោង ។ អ្នកនាំ ពាក្យកម្លាំងទាហានប៉ាគីស្ថាន លោក Asim Bajwa បានបញ្ជាក់ឱ្យដឹងថា កម្លាំង ទាហានប៉ាគីស្ថានបានបោសសម្អាតខ្មាន់កាំភ្លើងពីអាកាសយានដ្ឋានខាងលើ ហើយគ្មានយន្ដហោះស៊ីវិលដឹកអ្នកដំណើរ ណាមួយរងការខូចខាតនោះដែរ ។
ខ្មាន់ កាំភ្លើងប្រមាណ១០នាក់ ត្រូវបានទាហាន បាញ់សម្លាប់ពេលប៉ះទង្គិចគ្នា ។ ទាហាន ក៏បានដកហូតរឹបអូសសព្វាវុធជាច្រើន ពីខ្មាន់កាំភ្លើង ។ ពេលនេះសន្ដិសុខត្រូវ បានរឹតបន្ដឹងនៅគ្រប់ទីតាំងសំខាន់ៗ ពិសេស គឺនៅទប្រជុំជន ។ កាលពីយប់ថ្ងៃទី៨មិថុនា ខ្មាន់កាំភ្លើង ប្រដាប់ដោយអាវុធធនធ្ងន់ បានវាយ ប្រហារដណ្ដើមគ្រប់គ្រងអាកាសយាន ដ្ឋាន ជីនណាត ក្នុងទីក្រុងការាជី បណ្ដាល ឱ្យមនុស្ស៥នាក់ស្លាប់ និងម្នាក់រងរបួស ក្ន្នុងនោះ មានសន្ដិសុខ៣នាក់ និងបុគ្គលិក ក្រុមហ៊ុនអាកាសចរ២នាក់ ។
ប្រភពព័ត៌មានមួយផ្សេងទៀតបាន ឱ្យដឹងថា ការវាយប្រហារពីខ្មាន់កាំភ្លើង ក៏ដូចជាការបង្ក្រាបរបស់ក្រុមទាហាន បណ្ដាលឱ្យមានអ្នកស្លាប់សរុបដល់ទៅ ២៤នាក់ ។ មកទល់ពេលនេះ មិនទាន់មានក្រុម ណាមួយចេញមកទទួលស្គាល់ថាជាសកម្ម ភាពរបស់ខ្លួននោះឡើយ ។
ប៉ុន្ដែខ្មាន់ កាំភ្លើងក្រុមតាលីបង់ ដែលតែងតែបើក ការវាយប្រហារនៅប៉ាគីស្ថានក្នុងគោល ដៅទាមទារឱ្យរដ្ឋាភិបាលកែទម្រង់របប ដឹកនាំ យកច្បាប់អ៊ិស្លាមរបស់ពួកគេ មកគ្រប់គ្រង ។ កិច្ចពិភាក្សារវាងរដ្ឋាភិបាលប៉ាគីស្ថាន និងក្រុមតាលីបង់បរាជ័យជាច្រើនខែ កន្លងមក ធ្វើឱ្យក្ដីសង្ឃឹមបញ្ចប់អំពើ ហិង្សានៅពេលនេះត្រូវបាត់បង់ ហើយ ក្រុមតាលីបង់តែងតែគំរាមវាយប្រហារ នៅគ្រប់ទិសទី