ម៉ូតូ២ គ្រឿងបុកគ្នាពេញទំហឹងបណ្តាលឲ្យមនុស្ស៤ នាក់រងរបួសធ្ងន់ស្រាល

0

ខេត្តរតនគិរី៖ ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលឲ្យមនុស្ស៤នាក់រងរបួស ធ្ងន់ស្រាលកាលពីវេលាម៉ោង១១នឹង២៥នាទីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នៅត្រង់ចំណុចទល់មុខចំការ លោក កយ ស្ថិតនៅភូមិសើង ឃុំសើង ស្រុកបរកែវ ខេត្តរតនគិរី។

 

មន្ត្រីនគរបាលស្រុកបកែវបានឲ្យដឹងថា រវាងម៉ូតូទាំង២បុកគ្នា ក្នុងទិសដៅបញ្ច្រាស់ទិស ពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿនជនរងគ្រោះឈ្មោះ យ៉ែម ភារម្យ ភេទប្រុស អាយុ១៥ ឆ្នាំជនជាតិខ្មែរមុខរបរកសិករ ជាអ្នកឌុប រងរបួសធ្ងន់២-ឈ្មោះ យ៉ែម ផល ភេទប្រុស អាយុ៤០ ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ អ្នករួមដំណើរ រងរបួសស្រាល អ្នកទាំងពីរ រស់នៅភូមិលុងឃុង ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនះគីរីអ្នកទាំងពីរជិះម៉ូតូ ម៉ាកC125 ពណ៌ខ្មៅ ផលិតឆ្នាំ2013 ពាក់ស្លាកលេខ រតនគីរី 1C-1566។ចំណែកជនបង្កឈ្មោះ លី តា ភេទប្រុសអាយុ២២ ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ ជាអ្នកឌុប រងរបួសធ្ងន់២-ឈ្មោះ វ៉ាន់ ណារី ភេទស្រី អាយុ៥៥ ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ អ្នករួមដំណើរ រងរបួសស្រាល អ្នកទាំងពីរ រស់នៅភូមិលំផាត់ ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី អ្នកទាំង២ជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម សេរីចាស់ គ្មានស្លាក់លេខ។

ក្រោយកើតហេតុ នគរបាលមូលដ្ឋានបានចុះមកអន្តរាគមន៍ នឹងវាស់វែងយកម៉ូតូទាំង២ គ្រឿងទៅរក្សាទុកនៅប៉ុស្ថ៍ឃុំសើង រងចាំដោះស្រាយគ្នាជាក្រោយ។
ចំណែកជនរងគ្រោះសមត្ថកិច្ចដឹកបញ្ជូនតាមរថយន្តសង្គ្រោះបន្ទាន់ទៅព្យាបាលនៅមណ្ឌលសុខភាពសុខបកែវ ៕ដោយ: យក្ខឡោម