ជនជាតិចិន២១នាក់ត្រូវបានឃាត់ខ្លួនក្រោមបទចោទលួចប្រកបរបរល្បែង Online ខុសច្បាប់

0

ខេត្តព្រះសីហនុ៖ ជនជាតិចិនប្រមាណ២១នាក់ក្នុងនោះមានស្ត្រីចំនួន០២នាក់ ត្រូវបានសមត្ថកិច្ចនៃការិយាល័យអនោ្តប្រវេស្ត៏នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនដោយសារលួចលាក់បើកហ្កែម On line គ្មានច្បាប់។

ជុំវិញការចាប់ខ្លួននេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហ៊ុន សូរិទ្ធី ស្នងការរងនគរបាលខេត្តព្រះសីហនុ ទទួលផែនអន្តោប្រវេស្ត៍បានអោយដឹងថា៖ នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០១៧ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ( ផែនអន្តោប្រវេសន៍ សហការជាមួយកម្លាំងផែនសន្តិសុខ) បានចុះត្រួតពិនិត្យជនជាតិចិនស្នាក់នៅផ្ទះជួល ស្ថិតក្នុងក្រុមទី៣២ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្នុងនោះបានរកឃើញមានជនជាតិចិនស្នាក់នៅចំនួន ២១នាក់ ស្រី ២នាក់ ។
ដោយមានការសង្ស័យអំពីការស្នាក់នៅ និងលួចប្រកបរបរល្បែងOnline ខុសច្បាប់ កម្លាំងជំនាញ បានស្នើសុំឈ្មោះ WANG DINGDING ភេទប្រុស សញ្ជាតិចិន ” មេការ ” ដើម្បីបើកបន្ទប់ដែលសង្ស័យលួចធ្វើអាជីវកម្ម Online ខុសច្បាប់របស់ពួកគាត់។
ឈ្មោះនេះបានឯកភាពដូចគ្នាក៍បានបើកបន្ទប់លេខ២.១ , ២.២ ,២.៣ និងលេខ២.៤ បានរកឃើញថាមានលួចលាក់ធ្វើអាជីវកម្មខុសច្បាប់ ដោយ ពេលនោះបានរកឃើញ: -បន្ទប់លេខ២.១ មានកុំព្យូទ័រDesktop ចំនួន ២គ្រឿង និងLabtop ចំនួន ៣គ្រឿង -បន្ទប់លេខ២.៣ មានកុំព្យូទ័រLabtop ៨គ្រឿង និងម៉ាស៊ិនPrinter ១គ្រឿង -បន្ទប់លេខ២.៤ មានកុំព្យូទ័រDesktop ចំនួន ៤គ្រឿងនិងLabtop ចំនួន ២គ្រឿង -បន្ទប់លេខ២.២ ជាបន្ទប់ដេកធម្មតា +ក្នុងនោះពួកគាត់បានយកលិខិតឆ្លងដែនមកបង្ហាញសមត្ថកិច្ច បានចំនួនតែ ១១ក្បាល តែប៉ុណ្ណោះ ដោយក្នុងនោះចូលមកដំបូងកាលពី: -ក្នុងខែឧសភា ២០១៥ ចំនួន ១នាក់ (ទិដ្ឋាការប្រភេទE) -ក្នុងខែមិនា ២០១៦ ចំនួន ១នាក់ (ទិដ្ឋាការប្រភេទE) -ក្នុងខែមេសា ២០១៦ ចំនួន ១នាក់ (ទិដ្ឋាការប្រភេទE) -ក្នុងខែកញ្ញា ២០១៦ ចំនួន ២នាក់ (ទិដ្ឋាការប្រភេទE) -ក្នុងខែតុលា ២០១៦ ចំនួន ១នាក់ (ទិដ្ឋាការប្រភេទE) -ក្នុងខែវិច្ឆិកា ២០១៦ ចំនួន ១នាក់ (ទិដ្ឋាការប្រភេទE) -ក្នុងខែធ្នូ ២០១៦ ចំនួន ១នាក់ (ទិដ្ឋាការប្រភេទE) -ក្នុងខែមិនា ២០១៦ ចំនួន ៣នាក់ (ទិដ្ឋាការប្រភេទE) ។
គ្រានោះដោយមានការឯកភាពពីលោកព្រះរាជអាជ្ញារង លឹម ប៊ុនហេង បានអនុញ្ញាត ឲ្យសមត្ថកិច្ចនាំខ្លួនជនជាតិចិនទាំង21នាក់ ទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសាកសួរតាមនីតិវិធី ។ជាការកត់សំគាល់ក្រុមជនជាតិចិនដែលមករកស៊ីបើកហ្កែម on line នេះពួកគេច្រើនតែជួលផ្ទះល្វែងឬទីតាំងនោះដាច់នៅតែពួកចិនសុទ្ធតែម្តងដោយមិនមានជនជាតិណាផ្សេងមកជួលនៅលាយឡំជាមួយពួកគេឡើយ។សូមបញ្ជាក់ផងដែរថា ជនសង្ស័យដែលត្រូវចាប់ខ្លួនមាន៤នាក់ជាមេក្លោង ក្នុងនោះទី១-ឈ្មោះ Wang Ding Ding ប្រធានក្រុម ទី២-ឈ្មោះ Lu Zhi Qi អនុប្រធានក្រុម ទី៣-ឈ្មោះ Yang Wei Qi អនុប្រធានក្រុម ទី៤-ឈ្មោះ Yang Wei អនុប្រធានក្រុម។ជនសង្ស័យទាំង ៤ នាក់ខាងលើជាមេក្លោង ក្នុងចំណោម ២១ នាក់ ដែលសមត្ថកិច្ចជំនាញរបស់ស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុបង្រ្កាប ជាក់ស្ដែងនៅនឹងកន្លែង។ក្នុងចំណោម មនុស្ស ២១នាក់នោះសុទ្ធតែជនជាតិចិនទាំងអស់ ។
បច្ចុប្បន្នកំលាំងជំនាញស្នងការដ្ឋានកំពុង កសាងសំណុំរឿង ត្រៀមបញ្ចូនទៅតុលាការទាំងអស់ដើម្បីអនុវត្តទៅតាមច្បាប់នៅពេលអនុវត្តនីតិវីចប់សព្វគ្រប់៕