គ្រួសារជនរងគ្រោះ MH370 អង្គាសប្រាក់ ៥លានដុល្លារ ជាជំនួយ ដល់ការរុករក រហូតមកដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០១៤ នេះ វាកន្លងផុតទៅរយៈពេល ៣ខែ និង មួយថ្ងៃហើយ ដែលជើងហោះហើរម៉ាឡេស៊ី MH370 បានបាត់ខ្លួនទៅប្រកបដោយភាព អាថ៌កំបាំងជា ទីបំផុត ព្រោះសូម្បីតែទីតាំងបាត់ខ្លួនថា នៅទីណា ក៏គ្មាននរណាអាចសន្និដ្ឋាន ដឹងដែរមកដល់ពេល នេះ ។
ថ្មីៗនេះ ក្រុមគ្រួសារ សាច់ញាតិ នៃអ្នកដំណើរដែលបាត់ខ្លួន ប្រមាណជាង ២៣០នាក់ ទៅជាមួយជើង ហោះហើរ MH370 នោះ បានរៃអង្គាសប្រាក់ផ្ទាល់ខ្លួន របស់ពួកគេប្រមាណ ៥លាន ដុល្លារសហរដ្ឋអា ម៉េរិក ជាជំនួយដល់ការរុករកយន្តហោះខាងលើ ។ យ៉ាងណាក៏ដោយ ប្រតិបត្តិការរុករក ហាក់មិនទាន់ ទៅណាឆ្ងាយ ពីមហាសមុទ្រឥណ្ឌាភាគខាងត្បូងឡើយ ទោះបី ជាកន្លងមក ពុំមានសញ្ញាណាមួយពី យន្តហោះ ត្រូវបានរកឃើញនោះ ។
ប្រតិបត្តិការរុករក ត្រូវបានពន្យារពេលជាបណ្តោះអាសន្ន កាលពីចុងខែឧសភា កន្លងទៅនេះ បន្ទាប់ពី ការស្រាវជ្រាវទឹកជ្រៅបានទទួលបរាជ័យ។ មូលហេតុនេះហើយទើបក្រុមគ្រួសារ ជនរងគ្រោះ បានមូល មតិគ្នា ប្រមូលនូវប្រាក់ឧបត្ថម្ភដើម្បីលើកទឹកចិត្តដល់ក្រុមរុករក ក្រែង បានបន្តបេសកកម្ម រហូតរក ឃើញយន្តហោះដែលកំពុងបាត់ខ្លួន ។
លោក អ៊ីថាន់ ហាន់ត៍ ដែលជាអ្នកដឹកនាំ មូលមតិគ្នាខាងលើនេះ បានឲ្យដឹងថា “អាថ៌កំបាំង ដូចនេះ គឺមិនធ្លាប់កើតមានទេ ក្នុងប្រវត្តិសាស្ត្រ នៃអាកាសចរណ៍ ហើយយើងត្រូវតែបង្កើតជាសហគមន៍រួមគ្នា មួយ ដែលស្ថិតក្នុងគោលដៅស្វែងរកការពិត ទាំងយន្តហោះ និងអ្នកដំណើរ ។ បើនរណាម្នាក់ដឹងថា យន្តហោះនៅទីណានោះ ថវិកាទាំងអស់នឹងផ្តល់ជូនជននោះដើម្បីស្វែងរកការពិត ” ៕