សួន លីណា
ព្រះវិហារ: ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ត្រូវបានប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងឯកឧត្តមឧត្តមសេនីយ៍ត្រី យិន ចំណាន
ជានងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដោយជំនួសឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ី គីរី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដែលលោកត្រូវបានចូលនិវត្តន៍ ពិធីនេះបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ នៅសាលាខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ រួមទាំងនាយនគរបាល ពលនគរបាល និងមន្ត្រីរាជកាស្ថាប័ន្ធពាក់ព័ន្ធ ជុំវិញខេត្តប្រមាណជាង៨០០នាក់ ។
បន្ទាប់ពីការអាននូវសេចក្តីប្រកាសផ្ទេភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត ព្រះវិហារ ដោយឯកឧត្តម ឧត្តមសេនីយ៍ទោ ប៉ុល សុគន្ធ អនុប្រធាននាយកដ្ឋានបុគ្គលិកបានបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី យិន ចំណាន ដែលជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារទើបតែងតាំងថ្មី បានធ្វើការប្តេជ្ញាចិត្តថា ស្មោះត្រង់គោរព្ធតួនាទីភារកិច្ចដែលថ្នាក់លើបានប្រគល់ជូន អនុវត្តឲ្យបានម៉ឺងមាត់ក្នុងតួរនាទីភារកិច្ចក្នុងការដោះស្រាយ និងបន្តទប់ស្កាត់ឲ្យខានតែបានរាល់បទល្មើស ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈសង្គម ជូនប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានមានប្រសាសន៍សំណេះសំណាល់ និងផ្តាំផ្ញើរសូមឲ្យស្នងការដែលទើបបានតែងតាំងថ្មី ត្រូវយកចិត្តទុក្ខដាក់បន្តកសាង និងអភិវឌ្ឍន៍ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។ ចូលរួមសហការណ៍ឲ្យបានល្អជាមួយស្ថាប័ន្ធពាន់ព័ន្ធ ក្នុងការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើស ដែលកើតមានក្នុងខេត្តព្រះវិហារ ដើម្បីរក្សាភាពសុខសាន ជូនប្រជាជននៅទូរទាំងខេត្តព្រះវិហារ ពិសេសបន្តចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ពីការលាក់ទុក្ខ និងប្រើប្រាសនូវអាវុធកែឆ្នៃគ្រប់ប្រភេទ ដោយគ្មានច្បាប់អនុញ្ញាត ។
ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាល មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ បានធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនយ៉ាងឆាប់រហាស់លើគ្រប់វិស័យនៅទូរទាំងប្រទេស ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សា នូវសន្តិភាព និងការអភិវឌ្ឍន៍នេះបន្តទៀត ។ នាយឧត្តមសេនីយ៍ ក៍បានធ្វើ ការជុំរុញឲ្យស្នងការដែលទើបានតែងតាំងថ្មី ត្រូវបន្តរៀនសូត្របន្តទៀតនូវអ្វីដែលស្នងការចាស់ធ្វើមិនទាន់ចប់ ត្រូវធ្វើឲ្យខ្លាំងជាងស្នងការចាស់ ព្រោះថាយើងទើបតែឡើងថ្មី ក្នុងនាមយើងជាមេបញ្ជាការត្រូវហានធ្វើពលិកម្ម ដើម្បីឲ្យកូនចៅគោរព្ធស្រឡាញ់ដូចជាម៉ែឳ ហើយត្រូវធ្វើតួរនាទីភារកិច្ចឲ្យសំជាសេនាធិការរបស់ខេត្ត ៕