សួន លីណា
ព្រះវិហារ:អាវភ្លៀងរាប់ម៉ឺនអាវរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រិទ្ធិបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ត្រូវបានផ្តល់ជូនដល់ដៃកងកម្លាំងដែលកំពុងឈរជើងការពារ
ទឹកដីនៅតាមបណ្តោយខ្សែរបន្ទាត់ព្រំដែន ទិស ទី១ប្រាសាទព្រះវិហារ តាមរយះដំណើរអញ្ជើញចុះសួរសុខទុកកងទ័ព របស់ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ តំណាង ដ៍ខ្ពង់ខ្ពស់ សម្តេចទាំងពី ពិធីបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ នៅទីបញ្ជាការ វរៈសេនាតូច៣៧៤ ចំណុះកងពលតូចអន្តរាគមន៍លេខ៧ ឋិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោមការទទួលស្វាគមន៍ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក នាយរងសេនាធិការចម្រុះ មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ រួមទាំងឯកឧត្តម ថ្នាក់ដឹកនាំ នៃកងយោធពលខេមរភូមិន្ទ ជាច្រើនរូបទៀតផងដែរ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក នាយរងសេនាធិការចម្រុះ មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ប្រាសាទព្រះវិហារ បានសំដែងនូវការគោរព ដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះដំណើរចុះសាកសួរសុខទុក្ខរបស់ឯកឧត្តម និងបាននាំយកអាវភ្លៀង ជាអំណោយ ដ៍ថ្លៃថ្លារបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងពី តែងតែយកចិត្តទុក្ខដាក់ គិតគូរពីសុខទុក្ខ តាមចិញ្ចឹម បីបាច់ថែរក្សា និងផ្ដល់អ្វីៗគ្រប់បែបយ៉ាងដល់បងប្អូននៅទីនេះ ឯកឧត្តមបន្តទៀតថា ក្នុងនាមជាកងទ័ព សូមប្ដេជ្ញាគាំទ្រ ស្មោះត្រង់ការពារដាច់ខាត ចំពោះសម្តេចទាំងពី ការពារឲ្យបានដាច់ខាត នូវស្ថាប័នព្រះមហាក្សត្រ រដ្ឋធម្មនុញ្ញ ពិសេសរាជរដ្ឋាភិបាលដែលប្រសូត្រចេញពីការបោះឆ្នោតស្របច្បាប់ ចេញពីឆន្ទៈរបស់រាស្រ្តពិតប្រាកត់ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ តំណាងដ៍ខ្ពង់ខ្ពស់សម្តេចទាំងពី បានពាំនាំមកនូវ ប្រសាសន៍ផ្តាំ ផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចទាំងពី ដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលកំពុងបំពេញភារកិច្ចឈរជើង ការពារ នៅតាមខ្សែរបន្ទាត់ព្រំដែន ក្នុងការរក្សារសន្តិសុខសុវត្តិភាពសង្គមជូនប្រជាពលរដ្ឋ ដែលជា និច្ចកាលសម្តេចទាំងពី តែងតែនឹករលឹក គិតគូរអំពីសុខទុក្ឋខ្ពស់បំផុត ចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ជាប់ជាប្រចាំ ។ ឯកឧត្តម មានប្រសាសន៍បញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវរួមគ្នាទាំងសង្គមស៊ីវិលមានភារៈកិច្ចយ៉ាងសំខាន់ក្នុងការ ការពារបូរណៈភាពទឹកដី ហើយនៅថ្ងៃ០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះត្រូវនាំគ្នាទៅបោះឆ្នោត ដើម្បីជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់អាណត្តិទី៤ឲ្យបានគ្រប់ៗគ្នា ៕សួនលីណា