VDEO ​អាមេរិក​និង​អ៊ីរ៉ង់​ពិភាក្សា​ផ្ទាល់​នៅ ទីក្រុង​សឺ​ណែវ​ស្ដីពី​កម្មវិធី​បរមាណូ​

0

​នៅក្នុង​ជំហាន​វិជ្ជមាន​មួយ​ដើម្បី បង្ហាញ​ពី​ចេតនា​ចង់​ដោះស្រាយ​បញ្ចប់ វិបត្ដិ​បរមាណូ​អ៊ីរ៉ង់ រដ្ឋាភិបាល​របស់ ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា បានសម្រេច​បញ្ជូន​មន្ដ្រីជាន់ខ្ពស់​៣​រូប ក្នុង​ក្រសួងការបរទេស​ទៅកាន់​ទីក្រុង សឺ​ណែវ​ក្នុង​សបា្ដហ៍​នេះ ពិភាក្សា​ដោយ ផ្ទាល់​ជាមួយ​ភាគី​អ៊ីរ៉ង់ ។

​ប្រភពព័ត៌មាន​ពី​ក្រសួងការបរទេស អាមេរិក​បានឱ្យដឹងថា រដ្ឋលេខាធិការ ទី​១ ក្នុង​ក្រសួងការបរទេស​អាមេរិក លោក William Burns ដឹកនាំ​គណៈ​ប្រតិ ភូ​ទៅ​ពិភាក្សា​ជាមួយ​ភាគី​អ៊ីរ៉ង់​ដែលមាន ប្រធាន​ដឹកនាំ​ដោយ​លោក Abbas Araqchi ។ កិច្ចពិភាក្សា​នឹងត្រូវ​ធ្វើឡើង នៅ​ថ្ងៃទី​៩-១០ មិថុនា ។ ​

លោក William Burns ក៏​ជា​អ្នក​ដឹក នាំ​គណៈប្រតិភូ​អាមេរិក​ពិភាក្សា​ស្ដីពី កម្មវិធី​បរមាណូ​រប​ស់​អ៊ីរ៉ង់​កាលពី​ថ្ងៃទី ២៤ វិច្ឆិកា ២០១៣ ដោយ​ភាគី​ទាំង​២ មានការ​ឯកភាពគ្នា​ជាបឋម ។ ​មន្ដ្រីជាន់ខ្ពស់​ក្រសួងការបរទេស អាមេរិក​បានឱ្យដឹងថា កិច្ចពិភាក្សា​នា ពេលនេះ គឺ​ដើម្បី​បំបែក​ភាពជាប់គាំង ក្នុង​កម្មវិធី​បរមាណូ​របស់​អ៊ីរ៉ង់ ដោយ កិច្ចពិភាក្សា​កន្លងមក​រវាង​អ៊ីរ៉ង់​នឹង​ប្រទេស ៥​បូក​១ មិនមាន​ភាពល្អប្រសើរ ។

កិច្ច ពិភាក្សា​ដោយផ្ទាល់​រវាង​អាមេរិក​នឹង អ៊ីរ៉ង់​លើក​នេះ គឺជា​ជំហាន​វិជ្ជមាន​១ ឆ្ពោះទៅរក​កិច្ចពិភាក្សា​បញ្ចប់វិបត្ដិ ដែល​អូសបន្លាយ​ជាច្រើន​ឆ្នាំកន្លងមក ។ ​កិច្ចពិភាក្សា​ស្ដីពី​កម្មវិធី​បរមាណូ របស់​អ៊ីរ៉ង់​ស្ថិតក្នុង​ដំណាក់កាល​សំខាន់ បំផុត ហើយ​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាការ ចាំបាច់​យ៉ាងខ្លាំង ។

ក្នុងពេល​ជាមួយគ្នា នេះ ប្រធាន​គណៈប្រតិភូ​អ៊ីរ៉ង់​បានប្រកាស មុនពេល​ចូលរួម​កិច្ចពិភាក្សា​នោះ​ថា ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​អាមេរិក ផ្ដោត​សំខាន់​ទៅលើ​ការដាក់ទណ្ឌកម្ម មកលើ​ប្រទេស​អ៊ីរ៉ង់ ។ ​ជំនួប​ពិភាក្សា​លើក​នេះ ក៏​ជាការ ចាប់ផ្ដើម ជាការ​ត្រៀមលក្ខណ​សម្រាប់ កិច្ចពិភាក្សា​រវាង​អ៊ីរ៉ង់​នឹង​ប្រទេស​៥​បូក ១ នៅ​ថ្ងៃទី​១៦​មិថុនា​ខាងមុខនេះ ។ មន្ដ្រី ជាន់ខ្ពស់​អាមេរិក​សង្ឃឹម​ថា ភាគី​ទាំង​២ នឹងមាន​ភាព​រីកចម្រើន​ឆ្ពោះទៅមុខ ឈានដល់​កិច្ចព្រមព្រៀង​បញ្ចប់​កម្មវិធី បរមាណូ ។