ខេត្តរតនគិរី៖នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធករណីរំលោភសេពសន្ធវ: តាមដិការលេខ១៣/១៦ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ ចេញដោយលោក សាន ប៊ុនធឿន ចៅក្រមសើុបសួរ នៃសាលាដំបូងខេត្តរតនគិរី។ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃ
ស្នងការដ្ឋាននគរបាលខេត្តបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកលំផាត់ឃាត់ខ្លួនជនសង្ស័យកាលពីវេលាម៉ោង១១ និង៤០នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នៅត្រង់ចំណុចភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។
នគរបាលស្រុកលំផាត់បានឲ្យដឹងថា ឃាត់ខ្លួនជនសង្ស័យឈ្មោះ ញី ខាំទ្បាវ ភេទប្រុស អាយុ៣៧ ឆ្នាំជនជាតិទំពួន ជាប់ពាក់ព័ន្ធករណីរំលោភសេពសន្ធវ:។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននគរបាលបញ្ជូនទៅកាន់សាលាដំបូងខេត្តរតនគិរីចាត់កាតាមនីតិវិធីច្បាប់ ៕ ដោយ: យក្ខឡោម