សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាដឹកនាំក្រុមការងារចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋអតីតសកម្មជនរបស់គណបក្សសង្គ្រោះជាតិនិងគណបក្សខ្មែរបង្រួបបង្រួមជាតិ!

0

ព្រះវិហារ៖ ឯកឧត្តម ស្រី ឌឹក សមាជិកគណៈកម្មធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងលោកជំទាវ ចាន់ សាមីស្រីឌឹក រួមទាំងក្រុមការងារចុះជួយមូលដ្ឋាន បានអញ្ជើញជួបសំណេះសំណាល ជាមួយបង

ប្អូនប្រជាពលរដ្ឋ អតីតសកម្មជនរបស់គណបក្សសង្គ្រោះជាតិ និងគណបក្សខ្មែរបង្រួបបង្រួមជាតិ សរុបចំនួន០៧នាក់ ដែលពួកគាត់បានវិលត្រឡប់មករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជាវិញ ស្ថិតក្នុងភូមិត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ ចុងសប្តាហ៍កន្លងទៅ។
នៅក្នុងពិធីសំណេះសំណាល និងការសាកសួរសុខទុក្ខនោះផងដែរ លោក ហោ ចន្ថា អាយុ៥២ឆ្នាំ អតីតសកម្មជន របស់គណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា កន្លងមកលោកបានធ្វើការគាំទ្រយ៉ាងស្មោះស្មាកជាមួយគណបក្ស សមរង្ស៊ី តែដោយសារការដឹកនាំរបស់មេបក្សមួយនេះ មានចរឹកមាយាទមិនស្មោះត្រង់ក្រឡេកក្រឡុច លោកក៍បានសម្រាច់ចិត្តដើរចេញពីគណបក្សនេះ មករួមរស់ជាមួយនិងគណបក្សសង្គ្រោះជាតិវិញម្តង ។ លោកបានបញ្ជាក់បន្តទៀតថា​ ក្រោយពីបានមករួមរស់ជាមួយ និងគណបក្សសង្គ្រោះជាតិ លោកសង្កេតឃើញថា មេបក្សរូបនេះ ចេះត្រឹមតែដើរភូតភ កុហបោកប្រាស់ បងប្អូនប្រជាពលរដ្ឋ និងសកម្មជនក្នុងបក្សតែប៉ុណ្ណោះ ដូចជាដើរសន្យាថាធ្វើនេះ ថាធ្វើនោះ ឲ្យបងប្អូនប្រជាពលរដ្ឋ និងសកម្មជនក្នុងបក្ស តាមការពិតលោកមិនដែលឃើញធ្វើអ្វីសោះ គឺបានត្រឹមតែសន្យាខ្យល់ ។ ដូច្នេះធ្វើឲ្យរូបលោក ក៍ដូចជាបងប្អូនដ៍ទៃផ្សេងទៀត អស់សង្ឃឹមដើរចេញពីគណបក្សនេះ មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ ។
ឈ្លាតក្នុងឱកាសនោះដែរ លោកជំទាវចាន់ សាមីស្រីឌឹក ក៍បានធ្វើផ្តាំផ្ញើរទៅដល់បងប្អូន ដែលបានចូលមក រួមរស់ជាមួយ និងគណបក្សប្រជាជនកម្ពុជា សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅចូលរួមបោះឆ្នោតដើម្បីជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់អាណត្តិទី៤ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ ។ បន្ទាប់ពីប្រសាសន៍ផ្តាំផ្ញើរបានបញ្ចប់ លោកជំទាវ ក៍បានចែកជូនសម្ភារៈ និងថវិការផ្ទាល់ របស់លោកជំទាវក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មីយើង១កេះ អាវភ្លៀង០១ និងថវិការចំនួន ១០ម៉ឺនរៀល ។
បន្ទាប់មកឯកឧត្តម និងលោកជំទាវរួមទាំងក្រុមការងារបានបន្តដំណើរ ចុះទៅត្រួតពិនិត្យមើលទីតាំងកន្លែងសម្រាប់បុកអណ្តូងទឹកស្អាត ទុកជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន យកទៅប្រើប្រាសទៅតាមតំរូវការ​ ដែលជាការស្នើរសូមរបស់បងប្អូនប្រជាពលរដ្ឋនាពេលកន្លងមក និងបានចែកជូនថវិការដល់ប្រជាពលរដ្ឋ ចំនួន៣០នាក់ដោយក្នុងម្នាក់ថវិការ១ម៉ឺនរៀល ។ និងបានធ្វើការជម្រុញណែនាំដល់ក្រុមការងារចុះជួយឃុំព្រីងធំ រួមទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ធ្វើយ៉ាងណាត្រូវរៀបចំកែសម្រួល និងជួសជុលស្ពានឈើដែលយើងមានស្រាប់ឡើងវិញ ឲ្យបានរឹងមាំ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរឆ្លងទៅមកធ្វើស្រែរចំការ របស់បងប្អូនប្រជាពលរដ្ឋ នារដូវវស្សាឆ្នាំនេះផងដែរ ៕ សួនលីណា