កំពង់ធំៈ ជារឿងធម្មតាជីវិតរាជកាលរបស់មន្ត្រីរាជការ កន្លែងណាក៏ដូចកន្លែងណា រមែងតែងតែមានការ ផ្លាស់ប្តូរជារឿងធម្មតា ពីកន្លែងមួយទៅកន្លែងមួយ ដើម្បីឲ្យមន្ត្រីរាជការ កងកម្លាំងមានបទពិសោធន៍ ក្នុង ការអនុវត្តតួនាទី ក្នុងការបម្រើប្រជាពលរដ្ឋ ។
ជាក់ស្តែងតាមប្រភពពត៌មានច្បាស់ការ មួយបានបញ្ជាក់ថា នៅក្នុងអង្គភាពប៉ូលិស នៃស្នងការដ្ឋាននគរ បាលខេត្តកំពង់ធំ ដែលមាន លោក ឧត្តមសេនីយ៍ត្រី ផាន់ សុផេង ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ ត្រូវបានទៅបំពេញការងារនៅក្រសួងមហាផ្ទៃ ហើយគ្រោងនឹងមានពិធីប្រកាស់ នៅថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៤ខាងមុខនេះ បើសិនជាមិនមានការកែប្រែ ។
ក្នុងនោះដែរ លោក ឧត្តមសេនីយ៍ត្រី ជូ សំអាន ស្នងការរង នៃស្នងការនគរបាលខេត្តកំពង់ធំ ត្រូវបាន ងើបមួយជំហ៊ានឈានមក កាន់តំណែងជាស្នងការនគរបាលខេត្តកំពង់ធំ ជំនួសលោក ឧត្តមសេនីយ៍ត្រី ផាន់ សុផេង ស្នងការបច្ចុប្បន្ន សម្រាប់ពត៌មានលំអិត អ្នកប្រមាញ់ពត៌មានយើង កំពុងតែរួបរួមបន្ថែម៕