ខេត្តរតនគិរី៖ ស្ត្រីចំណាស់ម្នាក់ដេកស្លាប់ក្នុងបន្ទប់ផ្ទះសំណាក់មួយកន្លងមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ ល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ចំណុចផ្ទះសំណាក់យីហាភ្នំមាស បន្ទប់លេខ៤ដោយសារគាំងបេះដូងស្លាប់ ស្ថិតនៅ
ក្នុងភូមិជ័យជំនះសង្កាត់ឡាបានសៀកក្រុងបានលុង។អធិការនគរបាលក្រុងបានលុងបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ម៉ក់ ងួនណារី អាយុ៥០ ឆ្នាំជនជាតិខ្មែរមុខរបរ ពេទ្យ ឆ្មប មានទីលំនៅបច្ចុប្បន្នភូមិបង្អែក ឃុំស្វាយភ្លោះស្រុកពាមជ័រ ខេត្តព្រៃវែងមូលហេតុស្លាប់ដោយសារជម្ងឺគាំងបេះដូង។បច្ចុប្បន្នត្រូវសមត្ថកិច្ចជំនាញការិយាល័យនគរបាលកោសល្យវិច្ច័យខេត្តពិនិត្យនិងប្រគល់សាកសពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ: យក្ខឡោម