តម្រួតថៃតាមចាប់ថ្នាំញៀនជាង២លានគ្រាប់ ដែលបង្កប់ក្នុងរថយន្តលាយសុីម៉ង់

0

ប្រទេសថៃ ៖ ថ្នាំញៀនប្រភេទយ៉ាម៉ាប្រមាណ ជាង២លានគ្រាប់ត្រូវបានកំលាំងតម្រួត ប្រឆាំងគ្រឿងញៀន តាមប្រមាញ់រហូតចាប់បានដែលថ្នាំញៀនទាំងនេះត្រូវបានជនសង្ស័យ លាក់ទុកនៅក្នុងរថយន្តលាយសុីម៉ង់ត៍ហើយកំពុងធ្វើចរាចរណ៍នៅតាមដងផ្លូវ  ឆ្ពោះទៅកាន់ខេត្តសុងខ្លា  ប្រទេសថៃដើម្បីទំលាក់អោយម៉ូយដែលចាំទទួលនៅទីនោះ ។
តាមការផ្សាយពីទូរទស្សន៍ប៉ុស្តិ៍លេខ ៨ របស់ប្រទេសថៃ បានអោយដឹងថាកាលពីថ្ងៃទី១៦
ខែឧសភា  ឆ្នាំ២០១៧  វេលាម៉ោង ១២ ថ្ងៃត្រង់កំលាំងបង្ក្រាបគ្រឿងញៀនខេត្តឈុំផន បានចេញប្រតិបត្តិការឈរជើងនៅលើគោលដៅមួយកន្លែងក្នុងស្រុក ប៉ាក់ធីវ ខេត្តឈុំផន ដើម្បីត្រួតពិនិត្យរកសារធាតុញៀនដែលកំពុងធ្វើចរាចរណ៍ខុសច្បាប់នៅតាមដងផ្លូវ ។ នៅពេលនោះដែរដោយមានការសង្ស័យ  កំលាំងបានធ្វើការឃាត់រថយន្តមួយគ្រឿងប្រភេទលាយសុីម៉ង់ត៍ធុនធ្ងន់ដើម្បីឆែកឆេរហើយនេះក៏ទំនងជាមានសេចក្តីរាយការណ៍
យ៉ាងច្បាស់មួយផងដែរ  ព្រោះក្រោយពេលឆែកឆេរ  និងធ្វើការត្រួតពិនិត្យទៅលើរថយន្ត
រួចមកសមត្ថកិច្ចបាប្រទះឃើញមានសាក់កាដូជាច្រើនដែលអ្នកបើកបរទាំងពីរនាក់បានលាក់នៅក្នុងតួម៉ូ  ដែលសម្រាប់លាយសុីម៉ង់ត៍ ។ នៅក្នុងសាក់កាដូទាំងនោះមានថ្នាំញៀនប្រភេទយ៉ាម៉ាយ៉ាងច្រើនសន្ធឹកសន្ធាប់  ដែល គេបានលាក់ទុកនិងធ្វើចរាចរណ៍នៅលើដងផ្លូវដែលសរុបថ្នាំញៀនទាំងអស់នៅ  គឺ មានចំនួន ២ ២០០ ០០០ គ្រាប់ ( ពីរលាន ពីរសែន គ្រាប់ ) ដោយពាក់ព័ន្ធនឹងការ ធ្វើចរាចរណ៍នេះដែរ  ជនសង្ស័យទាំងពីរនាក់  បានសារភាពថា ខ្លួនទទួលសុីឈ្នួល ដឹកថ្នាំញៀននេះអោយគេ  ដោយដឹកចេញពីស្រុកហ្វាង  ក្នុងខេត្តឈៀងម៉ៃឆ្ពោះទៅ
កាន់ស្រុកហាតយ៉ៃក្នុងខេត្តសុងខ្លាដោយយក់ទៅអោយម៉ូយនៅទីនោះនឹងទទួលបានប្រាក់ឈ្នួលចំនួន ៥០ មុឺនបាតប៉ុន្តែត្រូវសមត្ថកិច្ចស្ទាក់ចាប់បាននៅក្នុងខេត្តឈុំផន ។ បច្ចុប្បន្នក្រោយពីបានធ្វើសន្និសិទ្ធិកាសែតស្តីពីការបង្ក្រាបថ្នាំញៀនដ៏ច្រើនសន្ធឹកសន្ធាប់នេះរួចមក  ក្រុមអង្គភាពជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនខ្លួនជនសង្ស័យ
ទាំងពីរ រួមជាមួយនឹងវត្ថុតាង  ទៅកាន់តុលាការ ក្នុងការចាត់វិធានការតាមផ្លូវច្បាប់ ៕