ស្ត្រី​ម្នាក់​សំរាលកូន​នៅក្នុង​បន្ទប់ទឹក​សំណាងល្អ​ពុំមាន​គ្រោះថ្នាក់​

0

​រាជធានី​ភ្នំពេញ​៖ ហេតុការណ៍​ភ្ងា​ក់​ផ្អើល​មួយ​បាន​កើតឡើង​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៤ ស្ថិតនៅ​បន្ទប់​ផ្ទះជួល ក្នុងភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​បន្ទាប់ពី​ឮ​សំលេង​ ​ស្ដ្រី​ម្នាក់​បាន​ស្រែកហៅ​អោយគេ​ឯង​ជួយ​បន្ទាប់ពី​ស្ត្រី​រូបនោះ​បាន​ចូលទៅ​បត​ជើង​តូច​ក្នុង​បន្ទាប់​ទឹក​ស្រាប់តែ​សំរាលកូន​តែម្ដង​។​ស្ត្រី​ដែល​បាន​កើតកូន​ក្នុង​បន្ទប់ទឹក​នោះ​ឈ្មោះ ហ៊ុយ សា​វន ភេទ​ស្រី អាយុ​៣៧​ឆ្នាំ​មុខរបរ​កម្មការិនី​រោងចក្រ រ៉ូ​ស៊ី​ញ មាន​ស្រុកកំណើត​ភូមិ ត្រញំងរាំង ឃុំ​ត្រញំង​ព្រះ ស្រុក​ព្រៃឈរ ខេត្ដ​កំពង់ចាម ។​

បើតាម​ការរៀបរាប់​ពី​បុរស​ម្នាក់​ឈ្មោះ មី ម៉ៅ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ​ដូចគ្នា​មាន ស្រុកកំណើត​នៅ​ភូមិ​ត្រញំង​ខ្នុរ ឃុំ​រនាម ស្រុក​ទ្រាំង ខេត្ដ​តាកែវ ។​មុនពេល​កើតហេតុ​គាត់​បាន​ចេញពី​ធ្វើការ​ទៅ​ហូបបាយ​ពេល​ថ្ងៃ​ដែល​នៅផ្ទះ​ជួល​ពេលដែល​គាត់​កំពុង​ហូបបាយ​ប្រពន្ធ​របស់គាត់​បាន​ដើរទៅ​បន្ទប់ទឹក​លុះ​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ឮ​ប្រពន្ធ​របស់គាត់​បាន​ស្រែកហៅ​អោយជួយ​គាត់​ក៍បានរ​ត់ទៅ​មើល​ប្រពន្ធ​គាត់​នៅក្នុង​បន្ទប់ទឹក​ដែល​នៅក្រោយ​បន្ទប់​ជួល​ស្រាប់តែ​

ឃើញ​ប្រពន្ធ​របស់គាត់​បាន​សំរាលកូន​បាត់ទៅហើយ​ឃើញ​ហេតុ​ការ​បែបនេះ​គាត់​ក៍បាន​ស្រែកហៅ​អ្នកជិតខាង​អោយជួយ​ប្រពន្ធ​គាត់​ផង​ហើយ​គាត់​ក៍បានរ​ត់ទៅ​ហៅ​គ្រូពេទ្យ​ឯកជន ហ្សា​កា​លីន អោយមក​ជួយសង្គ្រោះ​ពេលដែល​គ្រូពេទ្យ​មកដល់​ក៍​បានធ្វើ​ការជួយ​សង្គ្រោះ​ប្រពន្ធ​របស់គាត់​បាន​ទាន់ពេលវេលា​ហើយក៍​យកប្រពន្ធ​របស់គាត់​ទៅ​សម្រាក់​នៅ​គ្លី​និ​ច​។ ទារិកា​ដែល​បាន​ប្រសូត្រ​នៅក្នុង​បន្ទប់ទឹក​នោះ​គឺ​កូនស្រី​មាន​ទម្ងន់​1.9​គីឡូ​។

បុរស​ដែលជា​ប្ដី​ស្ត្រី​រងគ្រោះ​រូប​នោះបាន​បន្តទៀតថា​គាត់​បាន​រៀបការ​ជាមួយ​ប្រពន្ធ​របស់គាត់​តាំងពី​ឆ្នាំ​2004 មក​ម្លេះ​ហើយ​គាត់​និង​ប្រពន្ធ​របស់គាត់​គឺជា​ក្មេង​កំព្រា​គ្មាន​បងប្អូន​សាច់ញាតិ​ឡើយ​រហូត​មកទល់ពេលនេះ​គាត់​បានកូន​2​នាក់​ហើយ​ចំណែក​កូន​បង​អាយុ​បាន​1​ខួប​2​ខែ​ជា​កូនស្រី​នេះ​គឺជា​កូនស្រី​ទី​2​ហើយ​គាត់​គ្មានអ្វី​និង​ទីពឹង​ទេ​សូម្បីតែ​ផ្ទះសំបែង​ក៍​ពុំមាន​

និង​គេ​នោះ​ដែល​គាត់​មានការ​ព្រួយ​បារ​ម្មណ៍​យ៉ាងខ្លាំង​បន្ទាប់ពី​ប្រពន្ធ​របស់គាត់​បាន​សម្រាល​កូន​ហើយ​គាត់​ពុំមាន​ថវិកា​ដើម្បី​ផ្គត់ផ្គង់​នៅក្នុង​ក្រុមគ្រួសារ​របស់គាត់​ឡើយ​គាត់​បាន​សូម​អំពាវនាវ​ដក់​សម្បុ​រស​ធ​ម៍​ទាំង​ក្នុង​និង​ក្រៅប្រទេស​មេត្តាជួយ​ស្រោចស្រង់​ជិ​វ​ភាព​របស់គាត់​ផង​៕image (1) image (2) image (3) image