ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ សមាជិកសភានិងជាតំណាងរាស្ត្រមណ្ឌលសៀមរាបនិងលោកជំទាវ ឧបត្ថម្ភថវិកា ដល់ប្រជាពលរដ្ឋដែលទើបសម្រាលបុត្រនិងគ្រួសារដែលមានសមាជិកទើបនឹងទទួលមរណះភាព

0

សៀមរាប៖ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ សមាជិកសភានិងជាតំណាងរាស្ត្រមណ្ឌលសៀមរាបនិង លោកជំទាវ ព្រមទាំងសហការី បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ទើប

នឹងប្រសូតបុត្រ និង គ្រួសារដែលមានសមាជិកទើបនឹងទទួលមរណៈភាពដោយហេតុផ្សេងៗ សរុបចំនួន១៤៤គ្រួសារ រស់នៅសង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប។
ថវិកាទាំងអស់នេះ ជាថវិកាបានមកពីប្រាក់បៀវត្សរបស់ ឯកឧត្តម ផ្ទាល់ ចែក រំលែកជូន គ្រួសារបងប្អូនប្រជាពលរដ្ឋទាំង១៤៤គ្រួសារដែលកំពុងមានជីវភាពខ្វះខាត ដោយក្នុងមួយគ្រួសារ ទទួលបានថវិការចំនួន២៥ម៉ឺនរៀល ។
ឯកឧត្តមបានមានប្រសាសន៍ថា៖ ការផ្តល់ជូននូវថវិកាដល់មាតាទើបនឹងសម្រាលបុត្រនិងគ្រួសារដែលមានសមាជិកទទួលមរណៈភាពនេះ មិនមែនជារឿងចំឡែកនោះទេ វាជាសន្តានចិត្តសប្បុរសធម៌ពិតៗ ដែលតែងតែធ្វើពីដើរៀងមក ហើយនេះជាលើកទី៩ចាប់តាំងពី ឆ្នាំ២០១៣មកម្លេស ហើយថវិកាទាំងអស់នេះគឺជាថវិកាបានមកពីប្រាក់បៀវត្សរ៍ប្រចាំខែផ្ទាល់ខ្លួន ដែលបានមកពីការខិតខំបំពេញការងារភារកិច្ចជូនប្រជាពលរដ្ឋក្នុងនាមជាអ្នកតំណាងរាស្រ្ត ហើយប្រាក់បៀវត្សរ៍ទាំងអស់ជារៀងរាល់ខែតែងតែបានគិតគូរចែករំលែកដល់ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូព្រឹទ្ឋារ្យតាមមូលដ្ឋានមួយចំនួនដែលជួបការខ្វះខាត ក្នុងបំណងជួយរំលែកដល់ការលំបាកក្នុងជីវភាពរស់នៅរបស់ពួកគាត់ ជាពិសេសមាតាទារកទើបនឹងសម្រាលកូនរួច ឧបត្ថម្ភជូនសម្រាប់យកទៅបំពេញបន្ថែម ទំនុកបំរុងលើអាហារូបត្ថម្ភដល់ទារកនិងកុមារ ដើម្បីឱ្យសុខភាពពួកគេរឹងមាំ បញ្ញាភ្លឺថ្លា ព្រោះថាកុមារជាទំពាងស្នងឬស្សី ជាសសរទ្រូងរបស់ប្រទេសជាតិដែលត្រូវទទួលតួនាទីភារកិច្ចបន្តពីចាស់ៗ។ក្នុងចំនួនទាំង៩លើក មាតាសម្រាលបុត្រដែលបានទទួលប្រាក់អំណោយនេះ មានចំនួន ៩៥៦នាក់ និងគ្រួសារមានសមាជិកទទួលមរណភាព មានចំនួន ១៧៧ គ្រួសារ ។ ក្រៅពីសកម្មភាពនេះ ឯកឧត្តម បញ្ជាក់ផងដែរពីសកម្មភាពរបស់ ឯកឧត្តមក្នុងតួនាទីជាតំណាងរាស្ត្រដែលតំណាងឱ្យប្រជាពលរដ្ឋក្នុងទូទាំងខេត្តសៀមរាប តែងតែគិតគូរពីសុខទុក្ខនិងការលំបាករបស់បងប្អូននៅតាមមូលដ្ឋាននានា និងបានធ្វើការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ពន្ឋ័ជាច្រើនដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់ក្នុងមូលដ្ឋានរបស់បងប្អូន មានសាលារៀន ផ្លូវថ្នល់ មណ្ឌលសុខភាព តាមរយៈការកៀងគររកមូលនិធិពីសប្បុរសជនទាំងជាតិនិងអន្តរជាតិ៕