មេខ្លោងដ៍ធំជួញដូរថ្នាំញៀននៅខេត្តរតនគិរីមានងារជាឧកញ៉ាត្រូវបានសមត្ថកិច្ចចាប់ខ្លួន

0

ខេត្តរតនគិរី៖ ឧកញ៉ា សុី ឡាឡយ ដែលគេល្បីឈ្មោះ ជាយូណាស់មកហើយ ដែលទាក់ទិននឹងគ្រឿងញៀនប៉ុន្តែគេមិនហ៊ាននិយាយទើបតែពេលនេះស្រាប់តែគេហ៊ាននិយាយតែម្តងព្រោះត្រូវសមត្ថកិច្ចចាប់ខ្លួនហើយ ទោះបីជានិយាយក៍មិនសូវខុសដែរ ព្រោះវាជារឿងជាក់ស្តែងទៅហើយ។


សមត្ថកិច្ចបានចាប់ខ្លួនលោកឧញ៉ា ស៉ី ឡាឡយ នៅវេលាម៉ោង៧នឹង៥៩នាទីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នៅត្រង់ចំណុចសណ្ឋាគាររតន:សម្បត្តិ ស្ថិតនៅភូមិអូរកន្តិលសង្កាត់បឹងកន្សែង ក្រុងបានលុងពាក់ព័ន្ធនឹងករណីគ្រឿងញៀន។
ប្រតិបត្តិការនេះដឹកនាំដោយឧត្តមសេនីយ៍ត្រី ផែន ឌីណា ស្នងការរងទទួលកណ្តាលព្រហ្មទណ្ឌ នឹងមានការសម្របសម្រួលដោយលោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបាននោះក្រែងពុំសូវលឺឈ្មោះគឺឧកញ៉ាស៉ី ឡាឡយភេទប្រុសអាយុ៤៣ឆ្នាំជនជាតិខ្មែររួមទាំងរថយន្ត១គ្រឿងម៉ាកលុចស៉ីស៥៧០ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2Q-3999 ជាម្ចាស់សណ្ឋាគារតន:សម្បត្តិក្រោយរកឃើញពាក់ព័ន្ធបទល្មើសគ្រឿងញៀនជាយូណាស់មកហើយ។ជនសង្ស័យត្រូវបាននាំខ្លួនមកស្នងការដ្ឋាននគរបាលខេត្តលុះនៅវេលាម៉ោង៦នឹង៣០នាទីយប់ថ្ងៃដដែលបានបញ្ជូនជនសង្ស័យទៅឲ្យមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ ចាត់ការបន្តតាមនិតិវិធីច្បាប់។យ៉ាងណាក៍ដោយចំនួនគ្រឿងញៀនមិនទាន់ដឹងពិតប្រាកដនៅឡើយ។គេបាននិយាយទូទាំងក្រុងបានលុងក៍ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរីនេះដែរថា បើបង្ក្រាបបានមេខ្លោងទៅហើយនោះថ្ងៃក្រោយប្រាកដជាខេត្តរតនគិរីនេះពុំមានការប្រើប្រាស់គ្រឿងញៀនទៀតនោះទេ៕ ដោយ: យក្ខឡោម