បង្ក្រាបទីតាំងឈើក្រញូងរបស់”យាយង្វៀន ធីម៉ាយ” នៅឧត្តរមានជ័យ សមត្ថកិច្ចមិនច្បាស់ថា ចេញដីកាចាប់ខ្លួនឬអត់?

0

ឧត្តរមានជ័យ : ក្រោយការបង្ក្រាបទីតាំងស្តុកនិងច្រៀកឈើក្រញូងនៅខេត្តឧត្តរមានជ័យរបស់ថៅកែរជាជនជាតិវៀតណាមឈ្មោះ ង្វៀង ធីម៉ាយឬយាយ ដ៏មានមហិមា នោះ មន្ត្រីនិងកងកម្លាំងសមត្ថកិច្ចគ្រប់ស្ថាប័នក្នុងខេត្តនេះក៏នៅតែមិនទាន់ច្បាស់ថា តើនៅតែចេញ

ដីកាចាប់ខ្លួនស្ត្រីដ៏មហិមានេះឬក៏រំសាយចោលចោលទៅហើយ។
មន្ត្រីសមត្ថកិច្ចជំនាញនិងកងកម្លាំងពីស្រុកអន្លង់វែងបានអោយដឹងថ្ងៃទី១៨ឧសភាថា : ទីតាំងស្តុកនិងច្រៀកឈើក្រញូងយាយង្វៀន ធីម៉ាយនោះនៅជាប់ព្រំដែនកម្ពុជា ក្នុងព្រៃភូមិសាស្ត្រភូមិក្បាលទន្សោង ឃុំផ្អាវ ព្រំប្រទល់ស្រុកត្រពាំងប្រាសាទនិងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ នោះត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើនៅស្រុកសាមីុដែនសមត្ថកិច្ចបង្ក្រាបកាលពីថ្ងៃត្រង់ថ្ងៃទី១៦ខែឧសភា ឆ្នាំ២០១៧កន្លងមក។
ទីតាំងខាងលើរបស់លោកស្រីង្វៀន ធីម៉ាយឬយាយម៉ាយនេះ ពីដើមរហូតមក មន្ត្រីអាជ្ញាធរដែនដី មន្ត្រីស្ថាប័នតុលាការ មន្ត្រីជំនាញសុីវិល កងកម្លាំងនៅមូលដ្ឋានឬនិយាយរួមគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តឧត្តរមានជ័យតែម្តង មិនហ៊ានទៅជិតទេ កុំថាឡើយដល់ហ៊ានឬទទួលខុសត្រូវចុះទៅបង្ក្រាបនោះ។
ប៉ុន្តែរឿងអាស្រូវបទល្មើសធនធានធម្មជាតិនេះ បានបែកធ្លាយបន្ទាប់ពីមានករណីសមត្ថកិច្ច កងកម្លាំងមិនបង្ក្រាបបែរជាទៅចាប់ដាក់គុកអ្នកកាសែតដែលហ៊ានចុះយកព៍ត័មាននិងចេញផ្សាយទៅវិញនោះ ឯ/ឧវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបញ្ជាដល់មន្ត្រីជំនាញនៅខ័ណ្ឌ ផ្នែកនិងសង្កាត់រដ្ឋបាលព្រៃឈើនៅខេត្តឧត្តរមានជ័យ នៅស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង ចុះបង្រ្កាបកាលពីចុះបង្រ្កាបបានកាលពីថ្ងៃត្រង់ថ្ងៃទី១៦ឧសភាឆ្នាំ២០១៧។.
ប៉ុន្តែម្ចាស់(យាយម៉ាយ) មេការ កម្មករនិងមនុស្សពាក់ព័ន្ធបានរត់គេចខ្លួនមុនអស់ ហើយជញ្ជូនជន្លៀសឈើចេញស្ទើរអស់ទៀតផង។
នោះមកពីមានខ្មោចក្នុងអោយដៃអោយដំណឹងមុនកម្លាំងចម្រុះចុះទៅដល់ ។
សមត្ថកិច្ចនៅរឹបអូសបានតែវត្ថុតាង ឈើគ្រញូុងច្រៀករាប់សិបដុំ/បន្តះ ,សម្ភារៈ មធ្យោបាយនិងឧបករណ័ជ្រៀកឈើក្រញូងមួយចំនួនរួមមាន :តាបជ្រៀកកចំនួន៤ ,តាបខ្វៀលចំនួន២ និងម៉ាស៊ីនម៉ាកយ៉ាំងដុងចំនួន៥គ្រឿង ។
កម្លាំងមន្រ្តីរដ្ឋបាលព្រៃឈើបានយកទៅរក្សារទុកនៅផ្នែករដ្ឋបាលព្រៃឈើអន្លងវែងស្ថិតក្នុងចំណុចព្រៃស្អាក។
ប៉ុន្តែនៅថ្ងៃទី១៨ ឧសភា មន្ត្រីរដ្ឋបាលព្រៃឈើអោយដឹងថា: ករណីថាត្រូវតាមចាប់ខ្លួនយាយម៉ាយ(ង្វៀន ធីម៉ាយ) ឬអត់ វាមិនអាស្រ័យលើជំនាញរដ្ឋបាលព្រៃឈើទេ។វានៅលើអយ្យកាអមសាលាដំបូងខេត្តចេញដីកាបង្គាប់អោយចាប់ខ្លួន ហើយសមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថ ឬកម្លាំងប្រដាប់អាវុធទើបទទួលបន្ទុក។
ឯ មន្ត្រីថ្នាក់ទាបនៃសមត្ថកិច្ចតុលាការនិងសមត្ថកិច្ចកងកម្លាំងវិញថ្លែងថា រឥឡូងនេះ ជំនាញរដ្ឋបាលព្រៃឈើជាម្ចាស់ករណីបទល្មើសស្តុកឈើគ្រញូងខុសច្បាប់នេះ។ដូច្នេះ ជំនាញត្រូវស្នើមកសុំដីកា ចាប់ខ្លួននរណាខ្លះ ?០
សូមរំលឹកថា ជនជាតិវៀតណាមឈ្មោះ ង្វៀង ធីម៉ាយហៅយាយម៉ាយជាឈ្មួញឈើក្រញូងម្នាក់នេះ ល្បីល្បាញនឹងគ្មាននរណាហ៊ានប៉ះបទល្មើសគាត់ តែគាត់និងបក្ខពួកបានប្រើអំពើហឹង្សារលើអ្នកសារព័ត៍មាននិងសមត្ថកិច្ចប៉ូលីសក្នុងមូលដ្ឋាន ។ក្នុងនោះមានឈើគ្រញូងដុំតូចធំ យ៉ាងច្រើន។
រំលឹកថា នៅថ្ងៃទី១៣ខែឧសភាឆ្នាំ២០១៧កន្លងមកថ្មីៗនេះពលករខ្មែរមួយក្រុមមានគ្នាចំនួន៧នាក់បានឆ្លងព្រំដែនជញ្ជួនឈើគ្រញូងយកមកលក់អោយឈ្មួញជនជាតិវៀតណាមម្នាក់នេះតាមច្រករបៀងឈើទាលជ្រំុ នៅភូមិ/ ឃំុ អូរស្វាយ ស្រុកត្រពាំងប្រាសាទ។
ពួកគេត្រូវបានទាហានថៃបាញ់និងពទ្ធ័ចាប់ដាក់ជាបន្តបន្ទាប់៕