បន្ទាយមានជ័យ៖ បន្ទាប់កងយោធាថៃប្រកាសធើ្វរដ្ឋប្រហារជាផ្លូវការមកគេសង្គេតឃើញរដ្ឋាភិបាលថៃដឹកនាំដោយនាយករដ្ឋមន្ត្រីយោធាបណ្តោះអាសន្ននោះបានរឹតបណ្តឹងសន្តិសុខគ្រប់ច្រកល្ហកហើយឈានដល់ការបិទច្រករបៀងតាមបន្ទាត់ព្រំដែនកម្ពុជាថៃទៀតផង ។
រហូតមកដល់ពេលនេះរដ្ឋាភិបាលថៃដែលដឹកនាំដោយកងយោធានោះបានសម្រេចជម្លៀសជនជាតិខ្មែរដែលចូលទៅធើ្វការនៅក្នុងទឹកដីថៃមិនស្របច្បាប់គឺចាប់បញ្ជូនមកកាន់ប្រទេសកម្ពុជាវិញទាំងអស់ដើម្បីស្តារស្ថានការណ៏នយោបាយឲ្យទៅរកភាពដើមវិញ ជាក់ស្តែងនាប៉ុន្មានថ្ងៃនេះសកម្មភាពដឹកជញ្ជូនពលករខ្មែរមកតាមច្រព្រំដែនក្លងឡឹកខេត្តស្រះកែវប្រឈមជាមួយច្រកអន្តរជាតិប៉ោយប៉ែតមានចំនួនកើនឡើងខុសពីថ្ងៃសព្វមួយដង ។
ពោលគឺក្នុងមួយថ្ងៃយ៉ាងហោចណាស់ក៏ថៃដឹកពលករខ្មែរបញ្ជូនមកវិញជាង១០០០នាក់ដែរនេះបើតាមការសង្កេតឃើញនាពេលបច្ចុប្បន្ននេះ ជាក់ស្តែងពលករម្នាក់បានឲ្យដឹងដែរថា៖មូលហេតុដែលពួកគេមកកាន់ប្រទេសកម្ពុជាវិញគឺថៅកែសិប្បកម្មរបស់ពួកគេដែលជាជនជាតិថៃមិនទទួលឲ្យពួកគេបន្តស្នាក់នៅក្នុងប្រទេសថៃទៀតឡើយព្រោះរដ្ឋាភិបាលដឹកនាំដោយកងយោធាថៃបានប្រកាស់ស្តារសន្តិសុខជាតិឡើងវិញ ។
ក្នុងនោះគេតម្រូវឲ្យពលរដ្ឋដែលជាជនអន្តោប្រវេសន៏ដែលគ្មានច្បាប់ស្នាក់នៅប្រទេសថៃទាំងអស់ត្រូវតែចាកចេញទៅប្រទេសដើមកំណើត ពុំនោះទេទាហាននឹងមានវិធានការដើរចាប់តាមកន្លែងធើ្វការផ្សេងៗប្រសិនបើអ្នកណាម្នាក់ហ៊ានលាក់ទុកពលករដោយខុសច្បាប់នោះនឹងមានទោសទណ្ឌ័តាមច្បាប់របស់ប្រទេសថៃ ។
យ៉ាងណាក៏ដោយពាក់ពន្ធ័ការចាប់បញ្ជូនពលករខ្មែរពីសំណាក់រដ្ឋអាជ្ញាថៃនោះលោកវរសេនីយ៏ទោតឹបយ៉ាឌី អនុប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៃនគរបាលអន្តោប្រវេសន៏បានឲ្យដឹងថា៖ប៉ុន្មានថ្ងៃនេះភាគីថៃបញ្ជូនពលរដ្ឋកម្ពុជាមកវិញមានចំនួនច្រើនលើសពីធម្មតាពោលគឺមួយថ្ងៃជិត១០០០នាក់ក៏មាន។លោកថា៖មូលហេតុដែលចំនួនពលករមានកំណើនកើនច្រើនជាងពេលមុនៗនោះ គឺដោយសារតែច្រករបៀងនានាត្រូវបានទាហានថៃបិទពលករចេញចូលមិនបានដូច្នេះទើបមកប្តុំ
តែមួយច្រកទ្វារអន្តរជាតិនេះ មន្ត្រីដដែលរូបនោះបានបង្ហើបឲ្យដឹងទៀតថា៖កត្តាដែលថៃសំរុកដឹកពលករខ្មែរដែលខុសច្បាប់ចេញពីប្រទេសខ្លួនច្រើននោះគឺដើម្បីការពារពលករកុំឲ្យមានពាក់ពន្ធ័ជាមួយហ្វូងបាតុករនៅក្នុងប្រទេសថៃ ។
ចំណែកពលករខ្មែរដែលចូលទៅធើ្វការនៅក្នុងប្រទេសថៃដោយស្របច្បាប់នោះមិនត្រូវបានរដ្ឋាភិបាលដឹកនាំដោយកងយោធាថៃចាប់បញ្ជូនមកវិញដូចជាពលករខុសច្បាប់នោះទេ ពោលគឺពួលគេនៅបន្តធើ្វការនៅដោយសុខុមបរមនានៅឡើយ ។