សៀមរាបះ ឯកឧត្តមសត ណាឌីប្រធានក្រុមការងារខេត្តចុះជួបសំណេះសំណាលជាមួយនឹងប្រជាការពារដើម្បីផ្សព្វផ្សាយពីតួនាទីនិងភារកិច្ចជូនប្រជាការពារ
ទាំង១០ភូមិក្នុងឃុំសរុបះ១១០នាក់នៅរសៀលថ្ងៃទី១៩ ខែឧសភាឆ្នាំ២០១៧ស្ថិតនៅវត្តព្រះធាតុ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ។ ឯកឧត្តមបានកោតសរសើរចំពោះប្រជាការពារភូមិទាំង១០ភូមិដែលបានយកវិត្តទុកដាក់ការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋបានល្អ ហើយក៏បានជាប់ចំណាត់ថ្នាក់លេខ០១ក្នុងស្រុកជីក្រែងផងដែរ ។
.ឯកឧត្តមបានរំលឹករឿងចាស់ថា ឃុំខ្វាវយើងនេះកាលពីសម័យរដ្ឋកម្ពុជាគឺជាកន្លែងសង្រ្គាមខ្លាំងជាងគេ តែមកដល់បច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់សម្តេចតេជោហ៑ុន សែនប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបង្កើតគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង០៩ចំណុចបងប្អូនប្រជាការពារយើងអនុវត្តន៍បានល្អជាងឃុំដ៏ទៃទៀតក្នុងស្រុកជីក្រែងទៀតផង ។ ឯកឧត្តមបន្តរទៀតថាចាប់ពីថ្ងៃទី២០ឧសភានេះទៅលោកមេប៉ុស្តិត្រូវដឹកនាំកំលាំងប្រជាការពារឱ្យបានល្អក្នុងការការពារ គ្រប់គណៈបក្សដែលចុះឃោស្នាបោះឆ្នោត ជៀសវាងមានបញ្ហាថាយើងកៀបសង្កត់ពួកគេ ។
.ជូយរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អក្នុងពេលបោះឆ្នោត
.ទប់ស្កាត់ឱ្យបានអំពើរឧក្រិដ្ឋផ្សេងៗក្នុងពេលបោះឆ្នោតខាងមុខ ។ ឯកឧត្តនឹងរៀបចំឱ្យក្រុមការងាររបស់ឯកឧត្តម ជួយឧបត្ថម្ភថវិការដល់ប្រជាការពារក្នុងពេលបោះឆ្នោត០១នាក់១០០០០រៀលក្នុងមួយថ្ងៃ។
.ចុងក្រោយឯកឧត្តមនិងក្រុមការងារយើងបានឧបត្ថម្ភនូវថវិការចំនួន៥០០០រៀលនឹង ក្រម៉ាមួយក្នុងមួយនាក់ដល់ប្រជាការពារយើងចំនួន១១០នាក់ជាវត្ថុកំដរដៃរ ។ដោយ ព្រំ សុខា