រថយន្ត តូរីសដឹកឈើប្រណិត១គ្រឿងត្រូវជំនាញរដ្ឋបាលព្រៃឈើបង្ក្រាប សង្ស័យមិនបានលាភសក្ការ:

0

ខេត្តរតនគិរី: រថយន្ត តូរីស១ គ្រឿងដឹកឈើប្រណិតចេញពីក្រុងបានលុងឆ្ពោះទៅកាន់ប្រទេសវៀតណាមតាមច្រកទ្វារអន្តជាតិអូរយ៉ាដាវតាមបណ្តោយផ្លូវ

ជាតិលេខ៧៨ដល់ត្រង់ចំណុចទួលអូរត្រាវ ស្ថិតនៅភូមិ ភ្នំ សង្កាត់យក្ខឡោម ក្រុងបានលុង ត្រូវបានសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើខណ្ឌ ចាប់បង្ក្រាបបាននៅវេលាម៉ោង៩នឹង៣០នាទីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ចំណែកអ្នកបើកបររថយន្តដឹកឈើប្រណិតសមត្ថកិច្ចមិនបានឃាត់ខ្លួននោះទេ។

តាមការឲ្យដឹងពីលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើបានឲ្យដឹងថា កម្លាំងរដ្ឋបាលព្រៃឈើខេត្ត សហការជាមួយកម្លាំងអាវុធហត្ថក្រុងបានលុង ធ្វើការស្ទាក់ចាប់បានរថយន្តតូរីស១គ្រឿងដឹកឈើប្រណិតទៅប្រទេសវៀតណាម។

លោកបានបន្តទៀតថា រថយន្តតូរីស១គ្រឿងនេះបានអូសយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ លុះព្រឹកឡើងថ្ងៃចន្ទ័ទី២២ខែឧសភាឆ្នាំ២០១៧ ដើម្បីធ្វើការវាសើវែងនឹងរាប់ចំនួនដុំ ជាក់ស្តែង។

គួរបញ្ជាក់ផងដែរថា រថយន្តតូរីសដឹកឈើប្រណិត១គ្រឿងនេះ ត្រូវបានមជ្ឈដ្ឋានទូទៅ រិះគន់ថា មានការសង្ស័យមិនត្រូវរូវគ្នា ទើបធ្វើការបង្ក្រាបយ៉ាងតក់ក្រហល់ដូច្នេះ ចុះចំណែករថយន្តរាប់រយគ្រឿងផ្សេងទៀត ម៉េចមិនបង្ក្រាបផងទៅ?។ដោយ: យក្ខឡោម