សាលាបឋមសិក្សាស្រះឈូកឃុំសំបួរ នាតំបន់ទំនាបក្រោមបំផុតទទួលអាគារសិក្សាថ្ម ២ខ្នងបន្តបន្ទាប់ពីលោកគោស៊ុ សារឿត

0

បន្ទាយមានជ័យ : សាលាបឋមសិក្សាស្រះឈូកភូមិឈូកឃុំសំបួរ នាតំបន់ទំនាបក្រោមបំផុតនៃស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យបានទទួលអំណោយអគារសិក្សាពីបេតុងប្រក់ក្បឿងចំនួន២ខ្នងជាបន្តបន្ទាប់ពីសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី ហើយដឹកនាំសាងសង់

ដោយ ឯ/ឧគោស៊ុ សារឿត អតីតអភិបាលខេត្តបន្ទាយមានជ័យ បច្ចប្បន្នជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម។
លោកគ្រូ សារឿន សាខឿម នាយកសាលាបឋមសិក្សាស្រះឈូកនោះប្រាប់កាសែតរស្មីកម្ពុជាថ្ងៃទី២៤ឧសភាថា: សាលានេះបង្កើតឡើងតាំងពីឆ្នាំ១៩៨២ ពីមុនស្ថិតនៅទីតាំងផ្សេង ។តែក្រោយមកបានមកនៅទីតាំងនេះ ហើយបានប្តូរពីអគារសិក្សា១ខ្នងសង់ពីឈើប្រក់សង្កសី។លុះដល់ឆ្នាំ២០០៣ លោកគោស៊ុ សារឿត កាលជារដារដ្ឋលេខាធិការក្រសួងទេសចរណ៍បានកសាងអគារថ្មីពីឈើ។លុះដល់ឆ្នាំ២០១៣ ក្នុងនាមអំណោយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនិងតាមការណែនាំរបស់លោក ឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យនោះ លោកគោស៊ុ សារឿត កាលជាអភិបាលខេត្តបន្ទាយមានជ័យបានដឹកនាំកសាងអគារសិក្សាថ្មីពូបេតុងប្រក់ក្បឿង ១ខ្នងស្មើ៥បន្ទប់ ដោយសង់ខ្ពស់លើជើងសសរអោយផុតពីកម្រឹតទឺកជំនន់កម្ពស់ណាក៏ដោយ។
ហើយចុងក្រោយគឺឆ្នាំ២០១៣នេះ ក្នុងនាមអំណោយសម្តេចតេជោ ហ៊ុន សែន និងការណែនាំរបស់លោក កែ គឹមយ៉ាន ទៀត លោក គោស៊ុ សារឿត ជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម បានដឹកនាំកសាងអគារសិក្សាពីបេតុងប្រក់ក្បឿង ១ខ្នងទៀតស្មើ៥បន្ទប់ ហើយបាននឹងកំពុងស្ថាបនាយ៉ាងមមាញឹកនាបច្ចប្បន្ន។
លោកនាយកសាលានិយាយបន្តថា ពេលនេះដែរ ក្រុុមការងារជាងក៏បានជួសជុលកែលម្អ អគារចាស់ដែលសាងសងើមុនផងដែរ។
លោក សារឿន សាខឿម និយាយបន្តថា សាលាបឋមសិក្សាស្រះឈូកនេះមានពីថ្នាក់ទី១ដល់ទី៦ មានគ្រូចំនួន៧នាក់ សិស្ស៣៤៩នាក់នៅឆ្នាំសិក្សា២០១៦-១៧នេះ។
ក្នុងនាមលោកគ្រូអ្មកគ្រូ សិស្សានុសិស្ស អាណាព្យាបាលសិស្ស និងអាជ្ញាធរមូលដ្ឋាន លោកគ្រូសូមគោរពថ្លែងអំណរគុណនិងសូមអនុញ្ញាតិគោរពជូនពរជូនសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនុងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ជូនលោក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងជូន លោកគោស៊ុ សារឿត ព្រមទាំងក្រុមការងារ សប្បុរសជនដែលបានជួយកសាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទូទៅតាំងពីផ្លូវស្ពាន ភ្លើងអគ្គិសនី ពេទ្យ វត្តអារាម ប្រព័ន្ធប្រឡាយធារាសាស្ត្រ សំណង់ស្ទាក់ទឹកសំបួរ ជាសំណង់ស្ទាក់ទឹកទី២លើដងស្ទឹហមង្គលបូរី។ល។ ព្រមទាំងអគារសិក្សា និងសម្ភារ:បំពាក់ ក្នុងសាលាបឋមសិក្សាស្រះឈូកនៅតំបន់៣ទំនាបបឹងទន្លេសាបនៅដាច់ស្រយាលបំផុតនៃឃុំសំបួរស្រុកមង្គលបូរី នេះ។
ពោលគឺសមិទ្ធផលទាំងនេះ បានឆ្លើយតបចំបំណងប្រាថ្នាចង់បានរបស់គ្រប់គ្នានៅមូលដ្ឋាន ហើយស្ទើរតែមិនជឿថា ហេតុអ្វីបានជាត្រូវទទួលបានឆាប់ដូច្នេះ។
នោះមកពីបានរាជរដ្ឋាភិបាលដែលដឹនាំដោយគណបក្សប្រជាជនកម្ព្ជជាបានផ្តល់សុខសន្តិភាព និងការអភិវឌ្ឍន័លើគ្រប់វិស័យទាំងនៅទីក្រុង ទីប្រជុំជននិងនៅជនបទ។
សូមរំលឹកថា ប្រភពមួយបង្ហើបថា ការដឹកនៃកសាងអគារសិក្សានេះនិងជម្រុញអោយកសាងសមិទ្ធផលនានានៅឃុំសំបួរ ក៏ដូចជានៅស្រុកមង្គលបូរីគឺដោយសារលោក គោស៊ុ សារឿត លោក កែ គឹមយ៉ាន ធ្លាប់មានអនុស្សាវរីយ៍កំសត់នៅទីនោះកាលជំនាន់ប៉ុល ពត ហើយអស់លោកក៏ជាអតីតសិស្សវិទ្យាល័យមង្គលបូរីមុនឆ្នាំ១៩៧៥ផងដែរ៕