សៀមរាប៖ ប្រជាពលរដ្ឋដែលជាសមាជិកគណៈបក្សប្រជាជនកម្ពុជាឃុំខ្វាវ ស្រុកជីក្រែងបានប្តេជ្ញាចិត្តស្មោះត្រង់នឹងគាំទ្របោះឆ្នោតជូនគណះបក្សប្រជាជនកម្ពុជាដើម្បីដឹកនាំនាវាសន្តិភាព អភិវឌ្ឍន៍ប្រទេសជាតិឱ្យបានកាន់តែរីកចំរើន គង់វង្ស ស្ថិតស្ថរ រុងរឿងយូអង្វែង នៃ
ស្នាដៃរបស់គណៈបក្សបករជាជនកម្ពុជា ។
.ប្រជាពលរដ្ឋចំនួន.១៩៧៩ នាក់ ស្រី.៨៥៧នាក់បានអញ្ជើញចូលរួមក្នុងពិធីយុទ្ធនាការឃោសនាបោះឆ្នោតដើម្បីប្រមូលផ្តុំសំឡេងឆ្នោតឃុំ សង្កាត់អណ្តតិទី៤នៅក្នុងឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាបនាព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ដែមានឯកឧត្តមសៀងណាំសមាជិកសភាជាតិនិងជាតំណាងរាស្រ្តមណ្ឌលសៀមរាបអញ្ជើញជាអធិបតីក្នុងពិធីយុទ្ធនាការឃោសនាបោះឆ្នោតនេះ ។អាជ្ញាធរ និង ប្រជាពលរដ្ឋសំណូមពរឯកឧត្តឱ្យជួយធ្វើផ្លូវ២ខ្សែរ ។
១.ធ្វើទៅភូមិពោធិរីង មួយខ្សែរទៀតធ្វើទៅភូមិក្បាលខ្មោច ។
.ប្រជាពលរដ្ឋភូមិក្បាលខ្មោច សុំឯកឧត្តមឱ្យជួយសាលារៀនមួយខ្នងព្រោះភូមិមួយនេះនៅឆ្ងាយដាច់ស្រយាលពីគេ ។.សំណូមពរទាំងបីខាងលើឯកឧត្តមជូនតាមសំណូមពរ ។
.បន្តរឯកឧត្តបានមានប្រសាសន៍ផ្តាំផ្ញើរដល់ប្រជាពលរដ្ឋដែលមានទឹកចិត្តសប្បាយរីរាយក្រៃលែង ហើយបានចូលរួមជ្រើសរើសអ្នកដែលខ្លួនស្រលាញ់ពេញចិត្ត និង ជឿរទុកចិត្តថាចេះដោះស្រាយបញ្ហានានា ធ្វើឱ្យភូមិ ឃុំមានភាពរីកចំរើន និយាយតិចតែធ្វើច្រើន ហើយកុំជឿលើការញុះញង់ពីជនអគតិមួយចំនួនដែលបានតែថាមិនដែលឃើញធ្វើ និង ដើរសន្យាខ្យល់ភូតភរ កុហក់តែមិនដែលបានធ្វើម្តងណាឡើយ សូម្បីតែអណ្តូងទឹកមួយឬក៏បងគន់អនាម័យមួយក៏គ្មាន ។.ប្រជាពលរដ្ឋបានសម្រេចចិត្តរួមរស់ជាមួយគណៈបក្សប្រជាជនកម្ពុជា ហើយបានប្តេជ្ញាចិត្តបោះឆ្នោតជូនគណៈបក្សប្រជាជនមក្ពុជាបន្តទៀត ដោយសារតែកន្លងមកនេះពុំដែលឃើញគណៈបក្សណាមួយមកសង្គ្រោះជាតិក្រៅពីគណៈបក្សប្រជាជនកម្ពុជា ។
.គណបក្សប្រជាជនកម្ពុជាបាននាំប្រទេសជាតិមានសន្តិភាពនិង អភិវឌ្ឍន៍រហូតដល់សព្វថ្ងៃ ៕ដោយព្រំ សុខា