ទណ្ឌិត៤នាក់បានរត់រួចចេញពីពន្ធនាគារភ្នំស្វាយ

0

ខេត្តរតនគីរី​៖​ ទណ្ឌិត​ចំនួន​៤នាក់​ បានលួចរត់ចេញពីពន្ធនាគារភ្នំស្វាយដោយសុវត្តិភាព​ កាលពីវេលាម៉ោង២នឹង៣០នាទីយប់រំលងអធ្រាតឈានចូល

ថ្ងៃទី២៦ខែឧសភា ឆ្នាំ២០១៧នេះ ​ស្ថិតនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង​ ។

បើតាមមន្រ្ដីពន្ធនាគាម្នាក់បានលួចបង្ហើបឲ្យដឹង​ថា ទណ្ឌិត​ចំនួន​៤នាក់​ ដែលលួចរត់ចេញពីពន្ធនាគា​នេះ គឺជាប់ឃុំឃាំងពីបទចែកចាយ​ និង​ប្រើប្រាស់​គ្រឿងញៀន​ ដែលតុលាការបានជំនុំជំរះរួចឲ្យជាប់ពន្ធនាគារយ:ពេល២ឆ្នាំ​ ។

ហើយរហូត​មកដល់វេលាម៉ោង១១ព្រឹកថ្ងៃទី២៦ខែឧសភា​នេះ​ កម្លាំង​អនុរក្ស​ពន្ធនាគារ​ សហការ​ជាមួ​យ​ កម្លាំងអធិការនរគបាលក្រុងបានលុង​ បានកំពុងឡោមព័ទ្ធ​ក្បែរជើងភ្នំស្វាយ​ ស្ថិតនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក​ ក្រុងបានលុង​ ។

ទណ្ឌិត​ចំនួន​៤នាក់​ ដែលលួចរត់ចេញពីពន្ធនាគា​ភ្នំ​ស្វាយខាងលើនេះ ភា្នក់ងាររបស់យើងមិនទាន់ទទួលបានឈ្មោះ​ និងរូបភាព​នៅឡើយទេ​ ដោយសមត្ថកិច្ចកំពុងជាប់រវល់តាមប្រម៉ាញ់​ ព័ត៌មាន​លំអិតនិងរាយការណ៍ជូននៅពេលក្រោយ​។

ជុំវិញបញ្ហាទណ្ឌិតបានរត់រួចចេញពីពន្ធនាគារខាងលើនេះលោក ទិន សុវណ្ណនី ប្រធានពន្ធនាគារភ្នំស្វាយ ភ្ងាក់ងារយើងមិនអាចសុំការបំភ្លឺបានទេនៅព្រឹកថ្ងៃទី២៦ខែឧសភានេះដោយទូរស័ព្ទចុចចូលមិនមានអ្នកលើក។

សូមបញ្ជាក់ថា ពន្ធនាគារភ្នំស្វាយមួយនេះ មានទណ្ឌិតបានរត់រួចចំនួនពីរដងមកហើយដែរ ប៉ុន្តែកម្លាំងអនុរក្សជាច្រើននាក់ធ្វើឲ្យទណ្ឌិតរត់រួចបានទៀត នេះជាកំហុសរបស់ប្រធានពន្ធនាគារភ្នំស្វាយ មិនបានយកចិត្តទុកដាក់ឲ្យបានល្អនោះទេ ។ដោយ: យក្ខឡោម