ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ានជួបសំណេះសំណាលជាមួយនិវត្តជន និងមន្ត្រីរាជការក្នុងខេត្តបន្ទាយមានជ័យ ប្រមាណជិត៥០០នាក់

0

បន្ទាយមានជ័យ:ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានលើកឡើងថាការលះបង់ និងសាមគ្គីភាព ឯកភាពផ្ទៃក្នុងដ៏រឹងមាំរបស់ និវត្តជន និងសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា បានធ្វើអោយប្រទេសជាតិយើងទទួលបានសុខសន្តិភាព និងមានការ

អភិវឌ្ឍលើគ្រប់វិស័យរហូតមកទល់បច្ចុប្បន្ន។ថ្លែងដូច្នេះ ខណះជួបសំណេះសំណាលជាមួយនិវត្តជន និងមន្ត្រីរាជការក្នុងខេត្តបន្ទាយមានជ័យ ប្រមាណជិត៥០០នាក់ នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧។
ឯឧត្ដមសួន បវរ អនុប្រធានគណះបក្សខេត្តមានប្រសាន៍ថា ខ្ញុំពិតជាមោទនភាព និងរំភើបក្នុងចិត្តចំពោះវត្តមាន ពូមីង បងប្រុសបងស្រីជានិវត្តជនជាង៥០០នាក់ដែលបានមកជួបជុំគ្នា ។
រំលឹករឿងចាស់ពួកគាត់បានតស៊ូក្នុងគ្រាលំបាក កវែក កឆ្នាំងឲ្យយើងមានអ្វីៗដូចសពថ្ងៃ បើគ្មានពួកគាត់ប្រលូកក្នុងឧបស័ក្តិ ការលំបាកគ្រប់បែបយ៉ាងនោះទេ យើងក៏គ្មានអ្វីៗដូចសព្វថ្ងៃនេះដែរ។ ឥឡូវនេះពួកគាត់ចាស់និងជរា ដែលទាមទាត្រូវការយកចិត្តទុកដាក់មើលថែពួកគាត់ ។
យុវជនជំនាន់ថ្មីក្នុងខេត្តបន្ទាយមាន ជ័យប្តេជ្ញាចិត្ត ខិតខំយកចិត្តទុកដាក់ជួយសម្រាលការលំបាកនិងមើលថែពួកគាត់ជារៀងរហូត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន មានប្រសាសន៍ថា ការបោះឆ្នោតទាំងបោះឆ្នោតជាតិ និងបោះឆ្នោតក្រុមប្រឹក្សាឃុំ~សង្កាត់ គឺ ដើម្បីពង្រឹងសន្តិភាព ការអភិវឌ្ឍន៍មូលដ្ឋាន ភូមិឃុំ~សង្កាត់ ពង្រឹងលទ្ធិប្រជាធិបតេយ្យ មិនមែន បោះឆ្នោត បង្ករភាពការញុះញង់ ភាពចលាចល ភាពអសន្តិសុខក្នុងសង្គមនោះឡើយ។ ដូច្នេះសុំឱ្យបងប្អូនយើងទាំងអស់ត្រូវពង្រឹងសាមគ្គីភាពឯកភាពផ្ទៃ ឱ្យបានល្អដើម្បីចូលរួមថែរក្សា សន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមឱ្យបាន រឹងមាំ ហើយមិនត្រូវជឿលើការញុះញង់មួលបង្កាច់ពីសំណាកជនអគតិមួយ ចំនួនដើម្បីបំរើផលប្រយោជន៍ នយោបាយ និងបង្កអស្ថិរភាពក្នុងសង្គមឱ្យសោះ។
ទន្ទឹមនេះបងប្អូនយើងត្រូវត្រៀមលក្ខណៈឯកសារបំរើឱ្យការបោះឆ្នោតដែល គ.ជ.ប បានកំណត់ឱ្យបានគ្រប់ៗគ្នាដើម្បី បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី៤ មិថុនា ឆ្នាំ២០១៧ ខាងមុខឱ្យបានគ្រប់ៗគ្នា ដើម្បីបន្តដឹកនាំ និងកសាងអភិវឌ្ឍន៍មូលដ្ឋាន របស់បងប្អូនឱ្យកាន់តែរីកចំរើនឡើងថែមទៀត៕ដោយ:ឃិន គន្ធា