អាយលីហ្សាៈ នៅសល់តែប៉ុន្មានថ្ងៃទៀត ការប្រកួតកីឡាបាល់ទាត់ពិភពលោកនឹងចាប់ផ្តើមនៅប្រទេសប្រេស៊ីល នៅពេលដែលកីឡាករ គ្រូបង្វឹក រួមនឹងអ្នកពាក់ព័ន្ធមួយចំនួនព្រួយបារម្ភខ្វល់ខ្វាយចំពោះព្រឹត្តិការណ៍ថ្នាក់ពិភពលោកមួយនេះ បែរជាកីឡាករ ជម្រើសជាតិអង់គ្លេស មិនខ្វល់អ្វីទាំងអស់ទៅវិញ។
រូបគេបានបណ្តើរប្រពន្ធកម្សាន្តនៅមាត់សមុទ្រ និងថតរូបលេងដោយឥតមានសៅហ្មងក្នុងអារម្មណ៍បន្តិចសោះ។ នេះបើតាមវេបសាយបរទេសផ្សាយកាលពីម្សិលមិញ។ ប្រភពនេះបានបន្តថា កីឡាករ Michael Carrick បានទុក World Cup នៅក្រោយខ្នង។
ទោះបីជាយ៉ាងណា គេថា កីឡាកររូបនេះមិនត្រូវបានធ្វើដំណើរទៅប្រទេសប្រេស៊ីលជាមួយក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ការប្រកួត World Cup នៅរដូវក្តៅនេះទេ។ ដោយឈរលើមូលហេតុនេះហើយទើប Michael Carrick បានប្រើថ្ងៃឈប់សម្រាកជាមួយនឹងប្រពន្ធរបស់គាត់នាង Lisa ក្នុង Ibiza ។
កីឡាករអាយុ 32 ឆ្នាំរូបនេះ ដែលបានរៀបការជាមួយគ្រូបង្រៀន ចាប់តាំងពីឆ្នាំ 2007 – បានចំណាយពេលសម្រាកកាយមួយកាលពីថ្ងៃពុធ។ គូនេះបានឈប់សម្រាកតាមការធ្វើអ្វីដែលគូស្វាមីភរិយាជាច្រើនធ្វើដើម្បីភាពរីករាយសព្វថ្ងៃ ពួកគេលេងនៅលើទូរស័ព្ទដៃរបស់ពួកគេយ៉ាងជក់ចិត្ត៕