បន្ទាយមានជ័យ : អង្គការសហព័ន្ធសន្តិភាពគ្រួសារសាកល (UPF) បានស្នើបង្កើនកិច្ចសហការជាមួយអាជ្ញាធរ យុវជននិងពលរដ្ឋខេត្តបន្ទាយមានជ័យ ស្របតាមបេសសកម្មសំខាន់ៗរបស់ខ្លួន។
លោក អាជីមិ សៃតុ តំណាងប្រចាំតំបន់ឥណ្ឌូចិននៃអង្គការសហព័ន្ធសន្តិភាពនិងគ្រួសារសាកល ក្នុងជំនួបពិភាក្សានិងប្រជុំជាមួយតំណាងព្រមទាំងទីប្រឹក្សាប្រចាំខេត្ត ប្រចាំស្រុកក្រុងទាំង៩និងបុគ្គលិករបស់អង្គការនេះនិងជាមួយលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យដែលជាទីប្រឹក្សាប្រចាំខេត្តនាស្នាក់ការអង្គការនៅក្រុងសិរីសោភ័ណថ្ងៃទី២៥ឧសភា ថា: អង្គការស្នើសុំបន្តកិច្ចសហការជិតស្និតជាមួយអាជ្ញាធរដែនដី សមត្ថកិច្ចនុងពលរដ្ឋទូទៅ យុវជនជាបន្តលើបេសសកកម្មដើម្បីសន្តិភាពក្នុងពិភពលោកផ្តើមចេញពីគ្រួសារនិមួយៗ។
សូមបញ្ជាក់ថា បេសសកកម្មនោះរបសើអង្គការរួមមាន៣ ជាចម្បង :ទី១- សន្តិភាពមៅក្នុងគ្រួសារដែលធ្វើជាមួយគ្រួសារនិមួយៗនូវការរំលឹកខួបអាពាហ៍ពិពាហ៍ជាដើម ។ទី២- អភិបាលកិច្ចល្អ ដែលធ្វើការជាមួយរាជរដ្ឋាភិបាលនិងអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធនៅ១៩០ ប្រទេស។ទី៣- ធ្វើការជាមួយយុវជននៅជុំវិញពិភពលោក។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យខេត្តបន្ទាយមានជ័យ ក្នុងនាមអាជ្ញាធរខេត្តសូមគាំទ្រនិងផ្តល់ភាពកក់ក្តៅដល់អង្គការសម្រាប់បេសសកកម្មនេះ។
លោក លី សារី និយាយបន្តថា ដូចកន្លងមកនេះ អង្គការបានសហការនឹងអាជ្ញាធរមានសមត្ថកិច្ចនៅខេត្តបន្ទាយមានជ័យនិងបណ្តាខេត្តភាគពាយ័ព្យធ្វើកម្មវិធីដូចខាងលើរួមទាំងការអញ្ជើញប្តីប្រពន្ធមករំលឹកខួបអាពាហ៍ពិពាហ៍ ខួបនៃការចាប់ដៃគ្នាជាប្តីប្រពន្ធយ៉ាងរីករាយ ជោគជ័យត្រចះត្រចង់៕ដោយ:ឃិន គន្ធា