ត្បូងឃ្មុំៈ បុរសម្នាកត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ ឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការខេត្តត្បូងឃ្មុំ
ជាប់ចោទពីបទរំលោភសេពសន្ថវៈ។ ករណីនេះកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចព្រៃចំការកៅស៊ូ ស្ថិតនៅភូមិសំបូរ ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
តាមពាក្យបណ្តឹងដែលប៉ុស្តិ៍នគរបាលរដ្ឋបាលមេមង ទទួលបាននៅម៉ោង៤និង៣០នាទីរសៀល ថ្ងៃ២៦ ខែឧសភា ឆ្នាំ២០១៧ ពីម្តាយជនរងគ្រោះឈ្មោះម៉ែន ច្រឹម អាយុ ៤៥ ឆ្នាំ ជនជាតិខ្មែរ ( ជាស្ត្រីមេម៉ាយ ) ថា កូនរបស់គាត់បានរៀបរាប់ថា នៅពេលទៅរើសអុសមែកកៅស៊ូងាប់ៗតែម្នាក់ឯង នៅចំណុចចំការកៅស៊ូនោះ ក៏ស្រាប់តែលេចមុខជនសង្ស័យ និងបានសកម្មភាពចាប់រំលោភមកលើខ្លួន រួចបានឲ្យប្រាក់ចំនួន ៥០០០៛ ដោយមិនឲ្យប្រាប់អ្នកណា។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អូន ម៉េង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ នៅភូមិ-ឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពចាប់រំលោភទៅលើជនរងគ្រោះ ឈ្មោះ ន.ស.ឃ ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ (ជាមនុស្សមានសតិមិនគ្រប់) នៅភូមិ-ឃុំជាមួយគ្នា។
សមត្ថកិច្ចបន្តឲ្យដឹងទៀតថា ក្រោយទទួលបានពាក្យបណ្តឹងខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេមង សហការជាមួយកម្លាំងនគរបាលយុត្តិធម៌ បានចុះកិច្ចប្រតិបត្តការស្រាវជ្រាវតាមរកជនសង្ស័យ ហើយ បានឃាត់ខ្លួនជនសង្ស័យនៅចំណុចផ្ទះរបស់ខ្លួន រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីសាកសួរ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើរំលោភសេពសន្ថវៈ ទៅលើជនរងគ្រោះឈ្មោះ ន.ស.ឃ ភេទស្រី រហូតបានសម្រេចពិតប្រាកដមែន។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿង បញ្ជូនប ន្តទៅកាន់សាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីផ្តន្ទាទោសទៅតាមនីតិវិធីច្បាប់៕