ពិធី​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជាផ្លូវការ​ ផ្លូវ​កៅស៊ូ​១ខ្សែ​ នៅ​ឃុំ​បឹង​កុក​ ក្រុង​កំពង់ចាម​

0

កំពង់ចាម​៖​ ផ្លូវ​កៅស៊ូ​១ខ្សែ​ ដែល​មាន​ប្រវែង​២៥០០ម៉ែត្រ​ ទទឹង​៦ម៉ែត្រ​ ស្ថិត​នៅ​ក្នុង​ភូមិ​ឡឥដ្ឋ​ សង្កាត់​បឹង​កុក​ ក្រុង​កំពង់ចាម​ ត្រូវ​បាន​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជាផ្លូវការ​ នាព្រឹក​ថ្ងៃ​ទី​២៨​ ខែ​ឧសភា​ ឆ្នាំ​២០១៧​ ក្រោម​អធិបតី​ភាព​ឯកឧត្ដម​ លន់​ លឹម​ថៃ​ អភិបាល​នៃ​គណៈ

​អភិបាល​ខេត្តកំពង់ចាម​ មន្ត្រី​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ និង​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ផង​ដែរ​។
ជា​កិច្ច​ចាប់ផ្ដើម​លោក​ ចាន់​ ផល្លី​ អភិបាល​ក្រុង​កំពង់ចាម​ បាន​អាន​របាយការណ៍​ស្វាគមន៍​ និង​ថ្លែង​អំណរគុណ​អំពី​ស្នាដៃ​សំខាន់​ៗ​ ដែល​ឯកឧត្តម​គណៈ​អភិបាល​ខេត្ត​ បាន​ដឹក​នាំ​កសាង​ជូន​ប្រជាពលរដ្ឋ​ ក្រុង​កំពង់ចាម​នាពេលកន្លងមក​​ ដែល​ជានិច្ចកាល​ឯកឧត្តម​តែងតែ​យក​ចិត្ត​ទុកដាក់​លើ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ ផ្លូវ​ លូ​ លើក​សោភ័ណភាព​អនាម័យ​​ទី​ក្រុង​ស្អាត​ ប្រកប​ដោយ​ភាព​ទាក់ទាញ​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​ ឲ្យ​មក​ទស្សនា​ក្រុង​យើង​ ឲ្យ​បាន​ច្រើន​កុះករ​ ដោយ​ឯកឧត្តម​បាន​កសាង​នូវ​សមិទ្ធផល​សំខាន់​ៗ​ជាច្រើន​ទៀត។
នាឱកាស​នោះ​ដែរ​ ឯកឧត្ដម​ អភិបាល​ខេត្ត​បាន​លើក​ឡើង​ថា​ សមិទ្ធផល​ដែល​ប្រជាពលរដ្ឋ​ទន្ទឹង​រង់ចាំ​នេះ​ គឺ​ជាសមិទ្ធផលដែល​បានកើតឡើង​ពី​សុខ​សន្តិភាព​ ​ក្រោម​ការ​ខិតខំ​​របស់​រាជរដ្ឋាភិបាល​នាពេលកន្លងមក​ និង​កំពុង​បន្ត​ទៅមុខ​ទៀត​ ដូច្នេះ​យើង​ត្រូវ​ចូលរួម​ថែរក្សា​​សុខ​សន្តិភាព​នេះឲ្យ​បាន​គង់វង្ស​ផង​ដែរ​។
ឯកឧត្តម​ បាន​ធ្វើ​ការ​ផ្តាំផ្ញើរ​សូម​បងប្អូន​សម្រេច​ចិត្ត​ឲ្យ​បាន​ច្បាស់លាស់​ ព្រោះ​ជិត​ដល់​ពេល​វេលា​ហើយ​ បងប្អូន​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ សូម​អញ្ជើញ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់​ៗ​គ្នា​ផង​ដែរ​ ៕