ប៉ារីសៈ កីឡាការិនីឆ្នើមរបស់ពិភពលោក នាង Maria Sharapova បានឈ្នះពាន French Open ជាលើកទី២ ពេលដែលនាងបានផ្តួលកីឡាការិនីជនជាតិរូម៉ានី នាង Simona Halep ក្នុងលទ្ធផល 6-4 6-7(5) 6-4 ក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃសៅរ៍។ នេះបើតាមវេបសាយបរទេស ចិនឆាយណាដេលី កាលពីថ្ងៃអាទិត្យ។
កីឡាការិនីរុស្ស៊ី Maria Sharapova បានទទួលពានលើកទី៧ នៃបានរង្វាន់ធំ grand slam title បន្ទាប់ពីពានធំ Wimbledon 2004, the 2006 US Open, the 2008 Australian Open និងបន្ទាប់ពី ពាន Roland Garros កាលពី២ឆ្នាំកន្លងទៅ។ កីឡាការិនីជនជាតិរូម៉ានី នាង Simona Halep ក្នុងវ័យ២២ឆ្នាំ បានបាត់បង់ឱកាសជាលើកទី១ របស់នាង សម្រាប់ការឈានចូលដល់វគ្គផ្តាច់ព្រ័ត្រ តែនាងនៅតែសង្ឃឹមសម្រាប់ពេលខាងមុខ៕