សួន លីណា
ព្រះវិហារ៖ ឯឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក នាយរងសេនាធិការចម្រុះ និងជាមេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ ក៍បានជម្រុញបន្ថែម នូវទិសដៅបន្តទៅដល់ មេបញ្ជាការ ទាំងអស់នៅតាមបណ្តាអង្គភាព ត្រូវរៀបចំផែនការ ប្រឡងប្រណាំង ទាំងការងារបង្ករបង្កើនផល
និងដាំដំណាំយុទ្ធសាស្រ្ត អោយបានផុសផុលទៅតាមការគ្រោងទុក្ខ របស់អគ្គ មេបញ្ជាការបានដាក់ចេញ នៅតាមទីបញ្ជាការ និងបណ្តាវរសេនាតូច ក៏ដូចជានៅតាមគ្រួសារកងទ័ព ឲ្យបានផុស ផុលពី ៥០% ទៅ១០០% ហើយត្រូវរៀបចំផែនការ បន្តចុះជួយបងប្អូនគ្រួសារកងទ័ពដែលពុំមានលទ្ធភាព និងមានជីវភាពទីទាល់ក្រ ត្រូវខិតខំយកចិត្តទុកដាក់ដោះស្រាយជូនពួកគាត់់ឲ្យបានទាន់ពេលវេលា ដែលពួកគាត់កំពុងជួបការលំបាកក្នុងការរស់នៅប្រចាំថ្ងៃ ប្រសាសន៍លើកឡើងនេះ នៅក្នុងដំណើរអញ្ជើញចុះសាកសួរសុខទុក ជាមួយបងប្អូនក្រុមគ្រួសារកងទ័ព ក្នុងទីបញ្ជាការវរសេនាតូច៣៨៥ ចំណុះកងពលតូចអន្តរាគមន៍លេខ៨ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ ។ ឯកឧត្តម បានបញ្ជាក់បន្តថា នៅក្រោយការបោះឆ្នោតជ្រើសរើសក្រុមព្រឹក្សាឃុំ សង្កាត់អាណាត់ ទី៤ចប់ ឯកឧត្តម ក៏ដូចជាមេបញ្ជាការកងពលតូច រួមទាំងមេបញ្ជាការវរសេនាតូចទាំងអស់ និងបន្តចុះធ្វើការបែងចែកដីស្រែ និងដីលំនៅដ្ឋាន បន្តទៅឲ្យគ្រួសារកងទ័ពណាដែលពុំទាន់បាន ឲ្យបានគ្រប់ៗគ្នា ។ ឯកឧត្តមមេបញ្ជាការ ក៍បានដាស់តឿន និងសំណូមពរ ទៅដល់មេបញ្ជាការ តាមបណ្តាកងពលតូច រួមទាំងមេបញ្ជាការវរសេនាតូចទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងគ្រប់គ្រងឲ្យបានល្អ ចំពោះអាវុធគ្រាប់ ត្រូវធ្វើការដុះលាង និងរក្សាទុក ក្នុងបន្ទប់ អោយបានសមរម្យ គ្រប់គ្រងឲ្យបានច្បាស់លាស់ នូវបញ្ជីស្នាមអាវុធគ្រាប់ បង្ការក្នុងករណីខូចខាត ឬបាត់បង់ណាមួយដែលកើតឡើងជាយថាហេតុ ។ ថ្លែងក្នុងពិធី សំណេះសំណាលនេះផងដែរ ឯឧត្តមមេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ បានធ្វើការផ្តាំផ្ញើរទៅដល់បងប្អូនក្រុមគ្រួសារកងទ័ពទាំងអស់ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះត្រូវនាំគ្នាអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសឃុំ សង្កាត់ ឲ្យបានគ្រប់ៗគ្នា ។
ឈ្លាតក្នុងឱកាសនោះដែរ លោក វរសេនីយ៍ឯក សៀ រឿន មេបញ្ជាការវរសេនាតូច៣៨៥ បានបញ្ជាក់ថា កន្លងមក អង្គភាពទទួលបានលទ្ធផលវិជ្ជមានជាច្រើន ទាំងការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម ការងារប្រតិបត្តិការសឹក ការងារពង្រឹងកម្លាំងទ័ព ការងារហ្វឹកហ្វឺន ការងារបង្ករបង្កើនផល និងការងារមួយចំនួនទៀត ដោយបានយកចិត្តទុក្ខដាក់ អនុវត្តន៍យ៉ាងម៉ើងម៉ាត់លើការចាត់តាំង ប្រចាំការ ប្រចាំបញ្ជា ដើម្បីក្តាប់សភាពការណ៍ និងដោះស្រាយបានទាន់ពេលវេលា រាល់ករណីផ្សេងៗ ដែលកើតមានឡើងជាយថាហេតុ ពិសេសចូលរួមអនុវត្តន៍ នូវរាល់បទបញ្ជារបស់សម្តេចតេជោ ដែលបានដាក់ចេញ នូវនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ បានយ៉ាងល្អប្រសើរ ៕